ឆែក​តម្លៃ​ម៉ូតូ Honda Click ២០១៨ តិច​មើល​ចុះនៅ​សល់​ប៉ុន្មាន​?

  • 2018-06-10 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ថ្ងៃ​នេះ ប្រមាណ​ជាង​មួយ​ខែ​ហើយ​ដែល​ម៉ូតូ​ស៊េរី Honda Click បង្ហាញ​ខ្លួន​នៅ​ទីផ្សារ​ក្នុង​ស្រុក ចំណែក​តម្លៃ​ក៏​ឃើញ​ថា​ប្រែប្រួល​ច្រើន​ដែរ តោះ! មក​ឆែក​តម្លៃ​ម៉ូតូ Honda Click២០១៨ តិច​មើល​ធ្លាក់​ថ្លៃ​យ៉ាង​ម៉េច​ហើយ?

Honda Click 125i | រូបភាព​៖ តាំងលី

តាម​ប្រភព​ពី​ម្ចាស់​ហាង​មួយ​កន្លែង​នៅ​ម្ដុំ​គិរីរម្យ ចំពោះ​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​តម្លៃ​នៅ​សល់ប្រមាណជា **២៦៥០ ដុល្លា** ឯ​កម្លាំង​ម៉ាស៊ីន ១៥០ សេសេ​តម្លៃ​នៅ​សល់ប្រមាណជា **៣១០០ ដុល្លារ។** បើធៀប​នឹង​ការ​ចេញ​លក់​ដំបូង​នៅ​ខ្មែរ Click ស៊េរី​ថ្មី​នេះ​(១២៥ តម្លៃ ដំបូង ២៨៥០ ដុល្លារ ឯ ១៥០ តម្លៃ​ដំបូង ៣៦០០ ដុល្លារ)។

+ចំពោះ​លក្ខណៈសម្បត្តិ​របស់​ Honda Click ស៊េរី​ថ្មី​មាន​ដូច​ជា៖

  • មាន​អំពូល​ភ្លើង​មុខ/ក្រោយ​
  • ជា​ប្រភេទ​ LEDភ្លើង​ខាង​ក្រោយ​​
  • មាន​បន្ថែម​ស្តុប​​ឲ្យ​សញ្ញា​ពីរ​ លៀនចេញ​ក្រៅ​
  • កុងទ័រប្រភេទ LCD
  • សោ​ឆ្លាត​វៃ​ដូច​ជា​ PCX
  • ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ចំណុះ​ ៥,៥ លីត្រ
  • ទម្ងន់​សរុប​មិន​គិត​ពី​ប្រេង​ឥន្ធនៈ​គឺ ១០៩ គីឡូក្រាម​
  • ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​មាន​ទំហំ​ធំ៕
Honda Click 150i | រូបភាព​៖ តាំងលី

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា