ត្រឹមជំនួប​លើក​ដំបូង​ Yaya ស្គាល់​ Sehun ច្បាស់ និង​ទម្លាយចរិតពិតចេញខ្ទេច

  • 2018-06-11 01:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​ជួប​គ្នា​បាន​ម្ដង​ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​ស្រី​ថៃ​ Yaya Urassaya កោតសរសើរ​នឹង​ទឹកចិត្ត​ និង​អត្តចរិត​របស់​ Sehun ដែល​ជា​តារា​ K-Pop មិន​ដាច់​ពី​មាត់​ឡើយ។

Yaya និង Sehun

តារា​ប្រុស​ស្រី​របស់​ថៃ និង​កូរ៉េ​នេះ​បាន​ជួប​គ្នា​ដំបូង​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ Louis Vuitton ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ អ្នក​ទាំង​ ២​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​មាន​ការ​ចាប់​ភ្លឹក​ជាងគេ​ក្នុង​ចំណោម​តារា​ផ្សេង​ទៀត ដោយសារ​ពួកគេ​សុទ្ធ​តែ​ជា​តារា​ល្បី​ជួរ​មុខ​ប្រចាំ​​ប្រទេស​ និង​ទទួល​បាន​ក្ដី​ស្រឡាញ់​ជា​ច្រើន។

Yaya តារា​ស្រី​ថៃ​កូន​កាត់​ណ័រវេស​រូប​នេះ​ បាន​និយាយ​ក្នុង​បទ​សម្ភាស​កាល​ពី​ពេល​ថ្មីៗ​ថា៖ "Sehun ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់ និង​គួរ​សម​ចំពោះ​អ្នក​គ្រប់​គ្នា​ណាស់។ លោក​តែង​តែ​ញញឹម​ជានិច្ច។ ឥឡូវ​នេះ​ខ្ញុំ​យល់​ហើយ​ថា​ ហេតុអ្វី​បាន​ជា​លោក​មាន​អ្នក​គាំទ្រ​ច្រើន​សន្ធឹក​បែប​នេះ។ នេះ​ក៏​ព្រោះ​តែ​ Sehun គឺ​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ និង​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​ណាស់”។

និយាយ​បាន​ថា​ នេះ​ជា​ពេលវេលា​ដ៏​ពិសេស​មួយ​សម្រាប់​តារា​ទាំង​ ២​ដែល​បាន​ជួប​គ្នា​ក្នុង​កម្មវិធីលក្ខណៈ​អន្តរជាតិ​មួយ​នេះ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​អាច​ក្លាយ​ជា​មិត្ត​ត្រឹម​រយៈ​ពេល​ខ្លី៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី