ថេណា មិន​ថត​កុន ព្រោះ​ហេតុ​ផល​១

  • 2018-06-11 03:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថេណា និយាយ​ថា មាន​ផលិតកម្ម​​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ទាក់​ទង​​​ ខ្លួន​ឲ្យ​ថត​កុន​ជា​បន្ត​បន្ទាប់ តែ​គួរ​ឲ្យ​ស្ដាយ​​សំណើ​ទាំង​នោះ​ត្រូវ​បាន​តារា​ចម្រៀង​ Original Song រូប​នេះ​បដិសេធ​មិន​ទទួល​ថត​ឡើយ។

មូល​ហេតុ​ម្ចាស់​បទ​"ពលី" បដិសេធ​ថត​​ខ្សែភាពយន្ត​ដោយសារ​តែ​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​ខ្លាច​​សម្ដែង​មិន​បាន​ល្អ​បង្ក​ការ​លំបាក​ដល់​អ្នក​ដឹក​នាំ​រឿង និង​ក្រុម​ការ​ងារ​ ដែល​ខំ​ផ្ដល់​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​មក​លើ​ខ្លួន។

“ធម្មតា​ទេ​បង​អើយ បើ​ខាង​ផលិតករ​​គាត់​ទាក់​ទង​មក​ហើយ​ ច្បាស់​ណាស់​ថា​គាត់​ជឿ​ជាក់​លើ​សមត្ថភាព​យើង​អាច​សម្ដែង​បាន តែ​ដល់​ពេល​ធាតុ​ពិត​យើង​អត់​ជឿជាក់​លើ​ខ្លួន​ឯង​ផង។ តើ​ឲ្យ​សម្ដែង​រឿង​យ៉ាង​ម៉េច​កើត​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​មិន​ហ៊ាន​ទទួល​ថត"។ កំលោះ​សង្ហា​មក​ពី​​ខេត្ត​កោះ​កុង​បន្ថែម។

លើស​ពី​នេះ​ ថេណា ថា ថ្ងៃ​ណា​មួយ​ប្រសិន​បើ​ខ្លួន​ មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ពេល​នោះ​ហើយ ដែល​លោក​សម្រេច​ចិត្ត​ថត​កុន​ តែ​ត្រូវ​មើល​ទៅ​លើ​សាច់​រឿង​សិន​ ថា​វា​​ល្អ​ដល់​កម្រិត​ណា​ហើយ​សក្ដិសម​​ជាមួយ​ចរិត​ឫកពា​លក្ខណៈ​របស់​ខ្លួន​អត់។

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី