ចិន ប្រកាសឲ្យពលរដ្ឋខ្លួននៅវៀតណាមប្រយ័ត្នរឿង១
- 2018-06-11 08:51:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ប្រកាសឲ្យពលរដ្ឋខ្លួននៅវៀតណាមប្រយ័ត្នរឿង១
ចន្លោះមិនឃើញ
រដ្ឋាភិបាលចិន បានព្រមានប្រជាពលរដ្ឋរបស់ខ្លួននៅវៀតណាមឲ្យប្រុងប្រយ័ត្នបន្ទាប់ពីក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលិសកាលពីសប្ដាហ៍មុន។
ស្ថានទូតចិននៅទីក្រុងហាណូយ បានចេញផ្សាយសេចក្ដីជូនដំណឹងមួយនៅលើគេហទំព័ររបស់ខ្លួនហើយបានហៅការតវ៉ានេះថាជា "ការប្រមូលផ្តុំដោយខុសច្បាប់" ដែលរួមមាន "មាតិកាប្រឆាំងចិន" មួយចំនួនទៀតផង។ ជាមួយគ្នាដែរសេចក្តីជូនដំណឹងនេះ សរសេរថា "ស្ថានទូតចិននៅក្នុងប្រទេសវៀតណាម កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ដែលពាក់ព័ន្ធបញ្ហានេះ និងរំលឹកប្រជាជនចិននៅវៀតណាមឱ្យយកចិត្តទុកដាក់លើសន្តិសុខផ្ទាល់ខ្លួនពេលធ្វើដំណើរ។"
គួរឲ្យដឹងថា កាលពីសប្ដាហ៍មុនពលរដ្ឋវៀតណាមជាច្រើន បានប៉ះទង្គិចនឹងប៉ូលិសក្នុងការតវ៉ាប្រឆាំងនឹងគម្រោងតំបន់សេដ្ឋកិច្ចពិសេស ដែលគេជឿថា តំបន់ទាំងនេះនឹងត្រូវកាន់កាប់ដោយអ្នកវិនិយោគចិន៕
ចុចអាន ៖
ភូមិខ្មោចនៅចិនកំពុងបង្កើតទិដ្ឋភាពគួរឲ្យភ្ញាក់ផ្អើល ក្រោយត្រូវបោះបង់ជិត ៣ទសវត្ស
បុរសចិនចុះជណ្តើរថយក្រោយ៥២កាំ ប្រើពេល៥វិនាទី កំពុងចង់បានកំណត់ត្រាពិភពលោក (វីដេអូ)