មក​ដឹង​តម្លៃ​ប៉ូលា​​ឡានម្តង​ អស់​ប៉ុន្មាន​ទាំង Prius, បាឡែន Lexus, Highlander?

  • 2018-06-12 03:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​​ស្អាត​ទាក់ទាញ​ សំខាន់​រូប​រាង​ខាង​ក្រៅ។ ក្រៅពីការ​លាង​សម្អាត​ជា​ប្រចាំ ការ​ប៉ូលា​ក៏​ជួយ​លើក​សម្រស់​រថយន្ត​ឲ្យនៅ​ថ្មី​ជា​និច្ច។ អ្នកប្រើប្រាស់​រថយន្តជាច្រើនមិន​សូវ​យកចិត្តទុកដាក់ការ​យករថយន្ត​ទៅ​ប៉ូលា​បន្ថែម ក្រៅពីការ​លាង​សម្អាត ដោយសារ​គិត​ថា​ចំណាយ​ពេលនិង​ខាត​បង់​ថវិកា។

ទាក់ទង​ការ​ប៉ូលា​​ឡាន លោក គង់​ ឡាយ ម្ចាស់​យាន​ដ្ឋាន​គង់ឡាយ ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ៦ ខែ​ម្ដង អ្នក​ប្រើ​ប្រាស់​គួរ​យក​ឡាន​ទៅ​ប៉ូលាម្តង។ ការ​ប៉ូលា​ឡាន ត្រូវ​ចំណាយ​ពេល​វេលា​និង​កម្លាំង​ច្រើន​ទៅ​តាម​ប្រភេទ​ឡាន​ គួប​ផ្សំ​ស្ថានភាព​ប្រឡាក់ឬ​ឆ្កូត​ខ្លាំង​ដែល​ត្រូវ​ប្រើ​ពេល​យូ​រ។

លោក​ថា ឡាន​មួយ​គ្រឿង​អាច​ចំណាយ​ពេល​​ប៉ូលា​ពីរ​ទៅ​បី​ម៉ោង ប៉ុន្តែ​ឡានខ្លះ​ប្រលាក់​ខ្លាំង​អាច​ចំណាយ​ពេល​ពេញមួយ​ថ្ងៃ​ក៏​មាន។

ចំពោះ​តម្លៃ​វិញ គិត​ទៅ​តាម​ប្រភេទ​ឡាន និង​ស្ថានភាព​ប្រឡាក់ ឬ​ឆ្កូត​ខ្លាំង​ដូច​ជា Camry បាឡែន, ឆ្លាម, Prius តម្លៃ​ចន្លោះ​ពី ២០ ទៅ ៣០ ដុល្លារ និង Lexus, Highlander តម្លៃ​ចន្លោះ​ពី ៣០ ទៅ ៥០ ដុល្លារ​ និង​ប្រភេទ​ឡាន​ស៊េរី​ទំនើប​​អាច​ច្រើន​ជាង​នេះ។

ការ​ប៉ូលា​ឡាន​ចែក​ចេញ​ជា ៣ ដំណាក់កាល៖

+ដំណាក់កាល​ទី​ ១៖ ការ​ប្រើ​ថ្នាំ​កាត់​ឲ្យ​ភ្លឺ (វៃកាត់)

ឡាន​ដែល​ប្រឡាក់​ខ្លាំង​ ត្រូវ​ប្រើ​ថ្នាំ​កាត់​ដើម្បី​ធ្វើ​ឱ្យ​ពណ៌​ឡាន​ភ្លឺ។ ជាង​ប៉ូលា​ត្រូវ​លាប​ថ្នាំ​កាត់​លើ​ឡាន​​តែ​ម្តង ហើយ​ប្រើ​ម៉ូទ័រ​ដែល​ភ្ជាប់​ដោយ​អេប៉ុង ខាត់​ស្នាម​ប្រឡាក់ និង​ក្អែល​ជាប់ឡាន​ចេញ។ បើ​សិន​ជា​កន្លែង​ណា​មាន​ធូលី​ឬ​ស្នាម​ប្រឡាក់​លើ​រថយន្ត​ច្រើន ត្រូវ​ប្រើ​ទឹក​ថ្នាំ​បាញ់​បន្ថែម ដើម្បី​ងាយ​ស្រួល​សម្អាត។

+ដំណាក់​កាល​ទី​ពីរ៖ ការ​សម្អាត​កន្លុកកន្លៀត

បន្ទាប់​មក​ត្រូវ​សម្អាត​កន្លុកកន្លៀត​ចន្លោះ​តូច​ៗ ត្រូវ​ដោះ​មើល​កន្លុកកន្លៀត​​ដែល​មិន​អាច​ប្រើ​ម៉ូទ័រ​ខាត់​បាន​សម្អាត​ធូលី​ដី​ឱ្យ​ស្អាត ជា​ពិសេសេ​កន្លែង​ដែល​មាន​ស្នាម​ឆ្កូត​ច្រើន ត្រូវ​ខាត់​ឲ្យ​មាន​ពណ៌​ភ្លឺ​ជាមុន​សិន ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ​ប៉ូលា។

+ដំណាក់​កាល​ទីបី៖ ប្រើ​ថ្នាំ​រលោង (ប៉ូលា​រលោង)

ការ​ប៉ូលា​បញ្ចប់​ត្រូង​​ប្រើ​ថ្នាំ​រលោង ជា​មួយ​ក្រណាត់​ឬ​កន្សែង​ទន់​ខាត​ឲ្យ​ភ្លឺ​រលោង កន្លែង​មាន​ស្នាម​ឆូត ទើប​ធ្វើ​ឱ្យ​ភ្លឺ​និង​មើល​ទៅ​ថ្មី​ជាង​មុន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម