ទិដ្ឋភាព៤កន្លែង​ រោងចក្រស៊ីម៉ងត៍នៅកម្ពុជា មានសមត្ថភាពផលិតមិនធម្មតា

  • 2018-06-12 03:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ កម្ពុជា​មាន​​រោងចក្រ​ស៊ីម៉ងត៍​ធំ​ៗ ​ចំនួន៤ ​កំពុង​​ដំណើរការដើម្បីផ្គត់ផ្គង់តម្រូវការសាងសង់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនផលិតស៊ី​ម៉ងត៍ទាំង ៤ មានទីតាំងសំខាន់ៗ ដូចជា៖

ទី១. រោងចក្រ​​ស៊ីម៉ងត៍ កំពត​ ស៊ី​មេន​ ខូល​អិល​ធីឌី​ មាន​រោងចក្រ​ចំនួន ២ ​ស្ថិត​នៅ​ស្រុក​បន្ទាយមាស​ ស្រុក​ដង​ទង់ ខេត្ត​កំពត​។ ​រោងចក្រ​ទាំងពីរ​ មាន​សមត្ថភាព​ ផលិត​ប្រមាណ​ជាង​​ ១លាន​តោនក្នុង១ឆ្នាំ ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​បុគ្គលិក​ខ្មែរចំនួន៤៥០នាក់ និងមិនផ្ទាល់​ប្រមាណ​១០០០នាក់។

រូបភាព ហ្វេសបុក

**ទី២. រោងចក្រ​ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង** ស្ថិត​នៅ​ស្រុក​កំពត​ ខេត្ត​កំពត​ មាន​សមត្ថភាព​ផលិត​ប្រមាណ ជាង ១ លានតោន​ក្នុង១ឆ្នាំ ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​បុគ្គលិក​ខ្មែរ​ជិត ៤០០នាក់ និង​មិនផ្ទាល់ ប្រមាណ ២០០នាក់។

រូបភាព​ក្រុមហ៊ុនស៊ីម៉ងត៍ កម្ពុជា ចក្រីទីង

ទី៣. រោងចក្រ ជីប ម៉ុង​ អ៊ិនស៊ី ស៊ីមេន​ ខបភើរេស៊ិន​ ស្ថិត​នៅ​បន្ទាយ​មាស​ ខេត្តកំពត​ មាន​សមត្ថភាព​ផលិត​ប្រមាណ​ជាង ២លានតោន​ក្នុង​១ឆ្នាំ​ ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​បុគ្គលិក​ខ្មែរ​ចំនួន៤០០នាក់ និង​មិន​ផ្ទាល់ ប្រមាណ ២០០នាក់។

រូបភាពក្រសួងរ៉ែ និងថាមពល

ទី៤. រោង​ចក្រ​ស៊ីម៉ងត៍​ បាត់ដំបង​ ខនស៍ ស៊ីមេន​ លីមីធីត មាន​សមត្ថភាព​ផលិត ២លានតោន​​ក្នុង​១ឆ្នាំ ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​បុគ្គលិក​ខ្មែរចំនួន៤០០នាក់ និង​មិន​ផ្ទាល់​ ប្រមាណ ២០០នាក់។

រូបភាព ហ្វេសបុកសម្ដេច ហ៊ុន សែន

អត្ថបទ៖ ស៊ិន សាវ៉េត