៣ ចំណុច​គួរ​ដឹង​ ទាក់​ទង​លីគ​កំពូល​កម្ពុជា​គិត​ត្រឹម​សប្ដាហ៍​ទី​៩

  • 2018-06-13 02:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​បាន​បញ្ចប់​សប្ដាហ៍​ទី​៩ ហើយ ដោយ​ក្រុម​បឹង​កេត​ស្ថិត​នៅ​​កំពូល​តារាង​ ស្រប​​ពេល​ក្រុម​បាត​តារាង​គឺ​វេស្ទើន​ភ្នំពេញ​។ សម្រាប់​សប្ដាហ៍​ទី​១០​ នឹង​បន្ត​ប្រកួត​នៅ​ចុង​សប្ដាហ៍​​នេះ​ធម្មតា​។ គិត​ត្រឹម​ ៩ សប្ដាហ៍​នេះ តើ​លីគ​កំពូល​កម្ពុជា​មាន​ចំណុច​គួរឲ្យ​ចាប់​អារម្មណ៍​អ្វី​ខ្លះ ពេលនេះ Sabay សូម​លើក​យក ៣ ចំណុច​​មក​បង្ហាញ​ជូន​។

១ ក្រុម​មិន​ទាន់​ចាញ់​ និង​មិន​ទាន់​ឈ្នះ​សោះ៖

​បឹង​កេត​ស្ថិត​នៅ​កំពូល​តារាង​ ដោយ​មាន ២៣ ពិន្ទុ ហើយ​ក៏​ជា​ក្រុម​ដែល​មិន​ទាន់​ស្គាល់​​រសជាតិ​បរាជ័យ​​ផង​ដែរ​ គិត​ត្រឹម​សប្ដាហ៍​ទី​៩នេះ​ ពោល​គឺ​ឈ្នះ ៧ និង​ស្មើ​២​ដង​​​។ ​ពួក​គេ​អាច​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​ចំនួន ២៦ គ្រាប់ និង​របួស​គ្រាប់​បាល់ ១៦ គ្រាប់។

ស្រប​ពេល​ក្រុម​ វេស្ទើន​ភ្នំពេញ​វិញ មិន​ទាន់​រក​បាន ១​ពិន្ទុ​ឡើយ ដោយ​ចាញ់​ជាប់​ៗ​គ្នា ៩ ប្រកួត​តែ​ម្ដង។ ក្រុម​នេះ​ត្រូវ​បាន​គេ​ទាត់​បញ្ចូល​ទី​ចំនួន ៣៥ គ្រាប់​ ដោយ​ស៊ុត​ចូល​ទី​ដៃ​គូ​វិញ​បាន​ត្រឹម ៣ គ្រាប់​ប៉ុណ្ណោះ។

២ អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ៖ ​ គិត​ត្រឹម​ពេល​នេះ​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ បាន​ទៅ​លើ Befolo Privat Mbarga  របស់ អាស៊ីអឺរ៉ុប ដែល​រក​បាន ១៣ គ្រាប់​ ខណៈ​​អ្នក​ទី​២ និង​ទី​៣ បាន​ទៅ​លើ Julius Oiboh (បឹងកេត) និង Maycon Calijuri (បឹងកេត) ដែល​រក​បាន ៨ គ្រាប់​ស្មើ​គ្នា។

Befolo Privat Mbarga

​​៣-​​សុខ សុវណ្ណ និង​កែវ សុខផេង ចូល​លេង​នៅ​សប្ដាហ៍​នេះ

ក្រោយ​ពេល​វិសាខា​នាំ​យក​កីឡាករ​ទាំង​ពីរ​នេះ​ទៅ​ ​អ្នក​គាំទ្រ​ប្រហែល​មាន​ការ​ងឿងឆ្ងល់​ថា ពេល​ណា​អាច​ចូល​លេង​​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​បាន។ បើ​តាម​ប្រភព​ជាក់​លាក់​មួយ​ឲ្យ​ដឹង​ថា ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​​ទាំង​ពីរ​នាក់​នេះ នឹង​បង្ហាញ​ខ្លួន​លេង​​ឲ្យ​វិសាខា​នៅ​ចុង​សប្ដាហ៍​នេះ៕

!

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី