បង្ហាញមុខមាត់អតីតតារាសម្ដែងខ្មែរដ៏ល្បីៗ ៧ដួង ពីអតីតកាល និងបច្ចុប្បន្ន ស្ទើរចំណាំមិនបាន

  • 2018-06-13 04:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាល្បីៗមួយចំនួនបានដកខ្លួនពីសិល្បៈហើយ រហូតធ្វើឲ្យទស្សនិកជនខ្លះស្ទើរតែមិនអាចចំណាំបាន។ប្រសិនបើមិនស្គាល់ពួកគាត់ ច្បាស់ជាមិនដឹងថាពួកគាត់សុទ្ធសឹងតែជាតារាល្បីល្បាញខ្លាំងតាំងពីទសវត្សរ៍ ៨០-៩០ មកម្ល៉េះ ដោយម្នាក់មានការផ្លាស់ប្តូរទម្រង់មុខមាត់ និងរូបរាងទៅតាមវ័យ

ពិតស្ទើរតែទាំងស្រុងមិនគួរឲ្យជឿ បើសិនជាមិនធ្លាប់បានទស្សនាការសម្តែងរបស់ពួកគាំត់នាពេលកន្លងមក ដោយក្នុងនោះមានអតីតតារាប្រុសស្រីល្បីដូចជា៖

១-អតីតកំពូលតារាសម្ដែងដ៏ល្បីល្បាញកាលពីទសវត្សរ៍ ៨០-៩០ គឺលោក សម តារា បច្ចុប្បន្ននេះលោករស់នៅក្នុងប្រទេស កម្ពុជា នឹងមានឋានៈជា ឯកឧត្ដម ឧត្ដមសេនីយ៍ឯកផ្កាយ៣ នេះជារូបរបស់លោកកាលពីមុននឹងរូបបច្ចុប្បន្ន ។

២- អតីតតារាសម្ដែងស្រីដ៏ល្បីមួយដួងកាលពីទសវត្សរ៍ ៨០-៩០ គឺអ្នកស្រី សក្តិ សក្ការៈបុផ្ផា សព្វថ្ងៃនេះអ្នកស្រីរស់នៅក្នុងប្រទេសកម្ពុជា នេះជារូបអ្នកស្រីកាលពីមុននឹងរូបបច្ចុប្បន្ន ។

៣- កំពូលអតីតតារាសម្ដែងស្រីដ៏ល្បីល្បាញក្នុងអំឡុងទសវត្សរ៍ ៩០ គឺអ្នកស្រី ប៊ុនឈឿន សូរីយាន ដែលទស្សនិកជនស្គាល់អ្នកស្រីយ៉ាងច្បាស់នៅក្នុងរឿង នាងរំសាយសក់ បច្ចុប្បន្ននេះអ្នកស្រីរស់នៅក្នុងប្រទេស ហ្វាងឡង់ នេះជារូបអ្នកស្រីកាលពីមុននឹងរូបបច្ចុប្បន្ន ។

៤- អតីតកំពូលតារាឆ្នាស់ឆ្នើមដ៏ល្បីល្បាញកាលពីទសវត្សរ៍ ៨០-៩០ គឺអ្នកស្រី សួស សុគន្ធថាវរីទស្សនិកជនភាគច្រើនស្គាល់អ្នកស្រីយ៉ាងច្បាស់នៅក្នុងរឿង ដំបៅស្នេហ៍ ដោយអ្នកស្រីសម្តែងជាតួអង្គកាច រហូតធ្វើឲ្យទស្សនិកជនស្អប់និងក្នាញ់អ្នកស្រី បច្ចុប្បន្ននេះអ្នកស្រីរស់នៅក្នុងប្រទេស អាល្លឺម៉ង់ នេះជារូបអ្នកស្រីកាលពីមុននឹងរូបបច្ចុប្បន្ន ។

៥-អតីតកំពូលតារាសម្ដែងដ៏ល្បីល្បាញកាលពីទសវត្សរ៍ ៨០-៩០ គឺលោក យុត្ថារ៉ា ឆានី បច្ចុប្បន្ននេះ លោករស់នៅក្នុងប្រទេស កម្ពុជា ហើយលោកក៏ជាមន្ត្រីរាជការម្នាក់ផងដែរបន្ទាប់ពីដកខ្លួនឆ្លាយពីសិល្បៈ នេះជារូបរបស់លោកកាលពីមុននឹងរូបបច្ចុប្បន្ន ។

៦-អតីតកំពូលតារាសម្ដែងដ៏ល្បីល្បាញកាលពីទសវត្សរ៍ ៨០-៩០ គឺអ្នកនាង នារី រ័ត្នគន្ធា ដ៏ល្បីល្បាញកាលពីទសវត្សរ៍ ៨០-៩០អ្នកនាងបានចេញទៅរស់នៅប្រទេសអាមេរិកជាមួយស្វាមីថ្មីរបស់នាងអស់រយៈពេល១០ឆ្នាំដែលអ្នកនាងបានដកខ្លួនពីការសម្តែងសិល្បៈហើយសព្វថ្ងៃអ្នកមានហាងនៅអាមេរិក លក់ផលិតផលខ្មែរដូចជា​ករមាខ្មែរ ហូល ផាមួង ក្រណាត់ប៉ាក់ជាដើមចំណែកមុខមាត់រប់នាង្ទើរតែផ្លាស់ប្តូរទាំងស្រុងមើលមិនចង់ស្គាល់។

៧-អតីតកំពូលតារាសម្ដែងដ៏ល្បីល្បាញកាលពីទសវត្សរ៍ ៨០-៩០ គឺលោក យស បូវណ្ណៈ បន្ទាប់ពីលោកចាកចេញតៅរស់នៅប្រទេសអាមេរិកនឹងមានមុខរបរបន្តិចបន្តួចនៅទីនោះនិងជាអ្នកចម្រៀងផងដែរជាមួយភិរិយារបស់លោកពិសេសរូបរាងមុខដ៏ស្រស់សង្ហាររបស់លោកក៏ផ្លាស់ប្តូរស្ទើរតែទាំងស្រុងផងដែរ។

៨-អតីតកំពូលតារាសម្ដែងដ៏ល្បីល្បាញកាលពីទសវត្សរ៍ ៨០-៩០ គឺលោក គង់ សុភីលោកកំពុងនៅបន្តក្នុងវិស័យសិល្បៈដដែលហើយក៏មុខេបរផ្ទាល់ខ្លួនទាក់ទងនិងសិល្បៈផងដែរដូចជាការរៀបចំឆាកនឹងអ្នកផលិស្ពតមួយចំនួនហើយរូបសម្រស់របស់លោកផ្លាស់ប្តូរស្ទើរតែទាំងស្រុងផងដែរ។

ប្រភព៖ Movie Star Research

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page

អត្ថបទថ្មី