លើក​លែង​មួយ​គូ ខណៈ​ប៉ុន្មាន​គូ​ទៀត ល្អូកល្អិន​ផ្អែម​ជាង​ស្ករ តែ​មាត់​នៅ​តែ​រឹង​មិន​សារភាព

  • 2018-06-13 04:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សង្គម​សិល្បៈ ស្ទើរ​តែ​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​សិល្បករ សិល្ប​ការិនី ដែល​ជា​រឿយ​ៗ ផ្ដល់​ចម្លើយ​បដិសេធ​ចំពោះ​រឿង​រ៉ាវ​មួយ​ចំនួន ពិសេស​គឺ​ពាក់​ព័ន្ធ​ជីវិត​ឯកជន​របស់​ពួក​គេ។ ភាគ​ច្រើន ទាល់​តែ​ស្ថានការណ៍​ទុំ​ជោរ ឬ​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​ហើយ ទើប​ពួក​គេ​ទទួល​ស្គាល់។

ជាក់​ស្ដែង​គូ​សិល្បៈ​ប៉ុន្មាន​គូ​ខាង​ក្រោម​នេះ បច្ចុប្បន្ន​បាន​សេព​គប់​គ្នា​ល្អូកល្អិន និង​ខ្លះ​ក្នុង​ចំណោម​នេះ បាន​បោះ​ទុន​រាប់​ម៉ឺន​ដុល្លារ​រក​ស៊ី​ជាមួយ​គ្នា​ទៀត ប៉ុន្តែ​នៅ​តែ​មាត់​រឹង​ដដែល​ពី​ទំនាក់ទំនង​ស្អិតល្មួត​របស់​ពួក​គេ ពោល​គឺ មិន​ទាន់​ដែល​បើក​ចំហ​នៅ​ឡើយ បើ​ទោះ​ជា​មហាជន​យល់​ថា ពួក​គេ គឺ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ក៏​ដោយ។ យ៉ាង​ណា​លើក​លែង សិល្បករ​មួយ​គូ​ដែរ ដែល​ពួក​គេ​ទាំង​នោះ​មាន៖

ម៉ាក សែន​សូនីតា និង​លោក ប៉ុល វិបូ ហៅ នីត៖ មួយ​គូ​នេះ កាន់​តែ​ល្បី​ថា​ជា​គូស្នេហ៍​នឹង​គ្នា នា​រយៈ​កាល​ចុង​ក្រោយ ដោយ​ក្នុង​នោះ ថែម​ទាំង​មាន​ព័ត៌មាន​ថា ពួក​គេ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ទៀត​ផង។ មិន​ត្រឹម​ប៉ុណ្ណឹង នៅ​បាន​បោះ​ទុន​រក​ស៊ី បើក​ហាង​លក់​គ្រឿង​សមុទ្រ "ផែ​សមុទ្រ" រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៀត។ ចម្លើយ​របស់​ពួក​គេ នៅ​ពេល​មាន​ការ​សាក​សួរ គឺ​ពួក​រមែង​ឆ្លើយ​ពង្វាង​ថា "គិត​តាម​មើល​ឃើញ​នឹង​ទៅ"។

២.ស៊ិន យូប៊ិន និង​ខាត់ វៃហាំង៖ ស្រី​ស្អាត ប្រុស​សង្ហា​មួយ​គូ​នេះ មិន​មាន​ដំណឹង​ចូល​ហ៊ុន​គ្នា​រកស៊ី​ដូច​គូ​ទាំង​ពីរ​ខាង​លើ​ទេ ប៉ុន្តែ​ពួក​គេ​ក៏​ល្អូកល្អិន​នឹង​គ្នា​ណាស់​ដែរ។ ថ្មី​ៗ​នេះ ពួក​គេ​ទើប​ប្រារព្ធ​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​ជាមួយ​គ្នា។ កាន់​តែ​ពិសេស​ខាង​ប្រុស ទើប Surprise ខួប​កំណើត​ខាង​ស្រី យ៉ាង​ធ្ងន់​ដៃ​តែ​ម្ដង​នា​ថ្ងៃ​ម្សិលមិញ។ បើ​ទោះ​រូបភាព​ខាង​ក្រៅ​ស្អិត​បែប​គ្នា​ក្ដី ពួក​គេ​នៅ​តែ​អះអាង​ថា ជា​មិត្ត​នឹង​គ្នា​ប៉ុណ្ណោះ។

៣.សុខ សោម៉ាវត្តី និង លី វ៉ាហេទ៖ តាំង​ពី​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​ក្នុង​រឿង "ខូច​ចិត្ត​អាជីព" អ្នក​មេម៉ាយ និង​កីឡាករ​បាល់​ទាត់ សិ្នទ្ធ​គ្នា​ខ្លាំង​តែ​ម្ដង និង​កាន់​តែ​ស្និទ្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពួក​គេ​រមែង​ដើរ​លេង​លក្ខណៈ​ឯកជន​ទាំង​ក្នុង និង​​ក្រៅ​ប្រទេស​ជាមួយ​គ្នា ថត​រូប​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ស្ទើរ​គ្រប់​កន្លែង។ កាន់​តែ​ពិសេស គ្រាន់​តែ​ខាង​ប្រុស​ទៅ​ប្រកួត​បាល់​ទាត់​នៅ​បរទេស ខាង​ស្រី​ក៏​ជិះ​យន្តហោះ​ទៅ​គាំទ្រ​ថែម​ទៀត។ ប៉ុន្តែ​ទាស់​តែ​ម្យ៉ាង ពួក​គេ​នៅ​តែ​ផ្ដល់​ចម្លើយ​ថា "មិត្ត" ប៉ុណ្ណោះ។

៤ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត៖ ខុស​ពី​ប៉ុន្មាន​គូ​ខាង​លើ តារា​ចម្រៀង​ក្នុង​ទ្រនំ​តែ​មួយ​នេះ ស្និទ្ធស្នាល​គ្នា​ខ្លាំង បាន​ទទួល​ថា ពួក​គេ​គឺ​ជា​សង្សារ​នឹង​គ្នា​ពិត​មែន។ប្រកាស ក្រោយ​ពី​ពួក​គេ​ទើប​បាន​ចូល​ហ៊ុន​បើក​ជំនួយ​មួយ ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ជាមួយ​គ្នាថ្មី។ យ៉ាង​ណា ពួក​គេ​អះអាង​ថា មិន​ទាន​គិត​ពី​រឿង​ភ្ជាប់​ពាក្យ ឬ​រៀបការ​ទេ។

ឥឡូវ​ចាំ​មើល មាន​ការ​ប្រែប្រួល​យ៉ាង​ណា ចំពោះ ៤គូ​នេះ ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា៕

អត្ថបទ៖ ទារិកា