ចង់​បាន​ទូរទស្សន៍​ថ្មី​ត្រូវ​ម៉ាច់! AEON ចុង​សប្ដាហ៍​នេះ ចាប់​រង្វាន់​មធ្យម ងំ​ឲ្យ​លុយ​វិញ ៣០០ដុល្លារ

  • 2018-06-13 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ជា​ច្រើន​គ្រឿង ច្រើន​ទំហំ ត្រៀម​នឹង​តាំង​បង្ហាញ​នៅ​ផ្សារ​ទំនើប​អ៊ីអន ១ ជាន់​ផ្ទាល់​ដី Daylight Plazaចាប់​ពី​ថ្ងៃ​ទី១៥-១៧ មិថុនា ក្នុង​កម្មវិធី Sony Expo 2018ដោយ​ផ្ដល់​ជា​លុយ​មក​វិញ​រាល់​ពេល​ទិញ​រហូត​ដល់ ៣០០ដុល្លារ ជាមួយ​កាដូ​ផ្សេងៗ និង​ការ​ចាប់​រង្វាន់។

រាល់​ពេល​ទិញ​ទូរទស្សន៍​តាម​ម៉ូដែល​ខាង​ក្រោម នឹង​ទទួល​បាន​កាដូ ព្រម​ទាំង​លុយ​សុទ្ធ​ជាច្រើន​រួមមាន៖

  • KD-65A1 AF1 ថែម Home Theater E6100, លុយ ៣០០ដុល្លារ​មក​វិញ និង​ការ​ចាប់​រង្វាន់
  • KD-65X8500E EA4 ថែម PS4, Home Theater RT3, កាស XB950 និង​ការ​ចាប់​រង្វាន់
  • KD-55X8000E ME6 ឲ្យ​លុយ ៣០០ដុល្លារ​មក​វិញ និង​ការ​ចាប់​រង្វាន់
  • KD-49X7500E ME6 ថែម Home Theater HT-S100 និង​ការ​ចាប់​រង្វាន់
  • KD-43X7500E ME6 ឲ្យ​លុយ ១០០ដុល្លារ​មក​វិញ និង​ការ​ចាប់​រង្វាន់
  • KD-50W660F ឲ្យ​អាវ​យឺត Sony និង​ការ​ចាប់​រង្វាន់
  • KDL-43W660F ឲ្យ​អាវ​យឺត Sony និង​ការ​ចាប់​រង្វាន់
  • KLV-40W652D ME6 ផ្ដល់​ការ​ចាប់​រង្វាន់
  • KLV-32W602D ME6 ផ្ដល់​ការ​ចាប់​រង្វាន់
  • KLV-40R352E ME6 ផ្ដល់​ការ​ចាប់​រង្វាន់
  • KLV-32R326E ME6 ឲ្យ​លុយ ១០ដុល្លារ​មក​វិញ និង​ការ​ចាប់​រង្វាន់

អ្នក​ស្រី សុន ច័ន្ទដានី តំណាង​ក្រុមហ៊ុន Sony ប្រចាំ​កម្ពុជា បាន​និយាយ​ថា ក្រៅ​ពី​ទូរទស្សន៍​ខាង​លើ ក៏​នៅ​មាន​របស់​ជាច្រើន​ទៀត ដែល​អ្នក​ទិញ​ហើយ មាន​ឱកាស​ចាប់​រង្វាន់​ធានា​ថា​ឈ្នះ ដោយ​សរុប​ជា​ទឹក​ប្រាក់ ៧ ៩៩៩ដុល្លារ៖

  • ទូរទស្សន៍ Sony ៣២អ៊ីញ ១០រង្វាន់
  • ទូរសព្ទ Sony Xperia Xa1 ១០រង្វាន់
  • Speaker Xb 10 ២៥រង្វាន់
  • កាស MDR 100aap ១០រង្វាន់
  • កាស MDR ex15ap ២០រង្វាន់
  • កាស MDR zx110NC ២០រង្វាន់
  • កាបូប ១០០រង្វាន់

ក្នុង​កម្មវិធី​មួយ​ឆ្នាំ​មាន​ម្ដង​ខាង​លើ​នេះ ក៏​មាន​ប្រូម៉ូសិន​ជាច្រើន​ទៀត​ទៅ​លើ​កាស ទូរសព្ទ Speaker និង​កាមេរ៉ា Sony រួម​ទាំង​ការ​ផ្ដល់​បទ​បង្ហាញ​ពី​ជយលាភី Sony World Photography Award ២០១៨ ប្រចាំ​កម្ពុជា គឺ លោក La Mo ពី​គន្លឹះ​ថត​រូប​ចូល​រួម​ប្រកួត នៅ​ថ្ងៃ​ទី១៦ មិថុនា ម៉ោង ២រសៀល។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Sony Showroom by Sunsimexco Co., Ltd ៕

អត្ថបទ​៖ វិទូ