ក្ដៅ! រកឃើញប្រទេសដែលធ្វើជាម្ចាស់ផ្ទះ World Cup ២០២៦ ហើយ
- 2018-06-13 11:36:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 5
ក្ដៅ! រកឃើញប្រទេសដែលធ្វើជាម្ចាស់ផ្ទះ World Cup ២០២៦ ហើយ
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវបានប្រកាសថា នឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះWorld Cup នៅឆ្នាំ ២០២៦។
ក្នុងថ្ងៃពុធនេះ FIFA បានប្រកាសថាសំឡេងឆ្នោតនៃការដេញថ្លៃរួមរបស់ប្រទេសទាំងបីខាងលើបានទទួលបានរហូតដល់ ១៣៤ សំឡេង ខណៈប្រទេសម៉ារ៉ុកដែលជាគូប្រជែងដេញថ្លៃ បានទទួលសំឡេងត្រឹម ៦៥។
សូមបញ្ជាក់ផងដែរថា World Cup ២០១៨ នឹងត្រូវធ្វើឡើងនៅរុស្ស៊ី ខណៈប្រទេសកាតានឹងធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយនេះនៅ ៤ ឆ្នាំបន្ទាប់។
កាលពីចុងខែមេសាកន្លងទៅ លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ព្រមានចំៗថា សហរដ្ឋអាមេរិកនឹង "ឈប់បន្តគាំទ្រ" បណ្ដាប្រទេសណា ដែលប្រឆាំងនឹងការដេញថ្លៃរួមរបស់ខ្លួនជាមួយកាណាដា និងម៉ិកស៊ិកក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២៦៕