រឿង​ឡាន​នាំ​​ពី​ថៃ​ទៅ​វៀតណាម​លែង​យក​ពន្ធ ​ធ្វើ​ឲ្យ​ថៃ​ជួប​វិបត្តិ​ធ្ងន់​

  • 2018-06-14 01:29:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​ឧស្សាហកម្ម​ និង​ក្រសួង​ពាណិជ្ជកម្ម​ថៃ ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម លុបចោល​នូវ​របាំង​ពាណិជ្ជកម្ម​​មិន​យក​ពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​ពី​​ប្រទេស​ថៃ ខណៈ​ដែល​ការ​ដឹក​ជញ្ជួន​រថយន្ត​ពី​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​វៀតណាម ត្រូវ​បាន​រាំងស្ទះ​អស់​រយៈ ពេល​ជាង ​៦​ ខែ​មក​ហើយ។

ក្រុមហ៊ុន​នាំចេញ​រថយន្ត​របស់​ថៃ បាន​ផ្អាក​ការ​ដឹក​ជញ្ជួន​រថយន្ត​របស់​ខ្លួន ក្រោយ​ពី​វៀតណាម ធ្វើ​ការ​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត រួម​មាន​ដូចជា ការ​ធន់ទៅ​នឹង​បរិស្ថាន និង​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ជាដើម​។ ប៉ុន្តែ​ ទីតាំង​ពិនិត្យ​ មាន​ទំហំ​តូច​ ជា​ហេតុ​បណ្ដាល​មាន​ការ​យឺត​យ៉ាវ​ដល់​ដំណើរ​នាំ​ចេញ​រថយន្ត​។

អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ថៃ លោក Somchai Harnhiran បាន​និយាយ​ថា ក្រសួង​ទាំង​២ កំពុង​ធ្វើ​ការ​រៀប​ចំ​ដោះស្រាយ​បញ្ហា​នេះ ស្រប​ពេល​ដែល ពួក​គេ​ កំពុង​ឃ្លាំ​មើល​យ៉ាង​ល្អិត​ល្អន់​ទៅ​លើ​របាំង​ពាណិជ្ជកម្ម​មិន​​យក​ពន្ធ​របស់​វៀតណាម​ ដែល​ត្រូវ​បាន​​អនុវត្តន៍​កាល​ដើម​​ឆ្នាំ​២០១៨នេះ។

លោក Somchai Harnhiran

«ចាប់​តាំង​ពី​ទីក្រុង​ហាណូយ បាន​ដាក់​ចេញ​គោល​នយោបាយ​​មិន​យក​​ពន្ធ​មក ឧស្សាហកម្ម​រថយន្ត​ថៃ បាន​បាត់​បង់​ការ​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​ប្រមាណ​ជាង ៨០%»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Somchai។

លោក បាន​បន្ត​ទៀត​ថា «រដ្ឋាភិបាល​នៃប្រទេសទាំង​២ នឹង​ជជែក​ពិភាក្សា​គ្នា​ឆាប់​ៗ​នេះ ហើយ​យើង​សង្ឃឹម​នឹង​ទទួល​បាន​នូវ​សញ្ញាណ​វិជ្ជមាន។»

«រដ្ឋាភិបាល​ថៃ បាន​ត្រៀម​សម្រាប់​ការ​វាយបក​ទៅ​លើ​ផលិតផល​របស់​វៀតណាម​ ដែល​បាន​នាំ​ចេញ​មក​កាន់​ប្រទេស​ថៃ ប៉ុន្តែ​វា​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ ពីព្រោះ​ថា យើង​អាច​មាន​គម្រោង B បើ​សិន​ជា​ការ​ចរចា​ទ្វេភាគី​បរាជ័យ»។ នេះ​ជា​ការ​បក​ស្រាយ​របស់​លោក Somchai ក្រោយ​ជំនួប​ថ្មីៗ​នេះ ជាមួយ​ក្រុម​ហ៊ុន​ផលិត​រថយន្ត និង​គ្រឿង​បន្លាស់​រថយន្ត។

មន្ត្រី​ខាងលើ​ បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ផលិត​ឡាន នៅ​ក្នុង​ប្រទេស​ថៃ បាន​រាយការណ៍​ថា ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់​ប្រទេស​វៀតណាម បាន​ជាប់​គាំង​ត្រឹម ៤៥៩០ គ្រឿង សម្រាប់​ត្រីមាស​ទី១ ខណៈ​ដែល​គោល​ដៅ​ប្រចាំ​ឆ្នាំ មាន​ចំនួន ៦៥០០០ គ្រឿង​៕

ប្រភព៖ Kley Kley   ប្រែសម្រូល ៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី