អស់​ស្ទះ! Tiffany ចុះ​កុង​ត្រា​ជាមួយ​ផលិតកម្ម​តែ​មួយ​របស់​ Ed Sheeran

  • 2018-06-14 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផលិតកម្ម SM កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧ មក នៅ​ទី​បំផុត តារា​ចម្រៀង Tifanny បាន​ចុះ​កុង​ត្រា​ជាមួយ​នឹង​​ផលិតកម្ម​ថ្មី​ហើយ។

បើ​តាម​វិប​សាយ​របស់​ផលិតកម្ម Paradigm Talent បាន​បង្ហាញ​ថា តារា​ចម្រៀង Tiffany ជា​តារា​ចម្រៀង​មួយ​រូប​ដែល​ស្ថិត​ក្នុង​ផលិតកម្ម​តែ​មួយ​ជាមួយ​តារា​ចម្រៀង តារា​សម្ដែង រួម​នឹង​សិល្បករ​ផ្សេងៗ​ទៀត​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​នោះ​គឺ​ថា កំពូល​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Ed Sheeran, Tiesto, Jason Mraz, Idina Menzel និង Imagine Dragons ក៏​ស្ថិត​ក្រោម​ផលិតកម្ម Paradigm Talent នេះដែរ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា