ស្អែក​នេះ! ចាយ​លុយ​តែ​ប៉ុន្មាន​នៅ​អ៊ីអន បាន​ចាប់​រង្វាន់​ដឹងតែហេងឈ្នះ​រាប់​ពាន់​ដុល្លារវិញភ្លាមៗ

  • 2018-06-14 03:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ចូល​ទៅ​ក្នុង​ស្តង់ Sony Expo 2018 ហើយ​ទិញ​របស់​អ្វី​ក៏​បាន​ចាប់​ពី ៣០០ដុល្លារ​ឡើង​ទៅ នឹង​មាន​ឱកាស​ចាប់​រង្វាន់​ធានា​ថា​ឈ្នះ ១០០% ដែល​សរុប​ជា​ទឹក​ប្រាក់ ៧ ៩៩៩ដុល្លារ។

កម្មវិធី​នេះ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៥-១៧ មិថុនា នៅ​ផ្សារ​ទំនើប​អ៊ីអន ១ ជាន់​ផ្ទាល់​ដី Daylight Plaza ដោយ​ក្រៅ​ពី​ការ​ចាប់​រង្វាន់​ក៏​មាន​កម្មវិធី​ទិញ​បាន​លុយ​ត្រលប់​មក​វិញ​រហូត​ដល់ ៣០០ដុល្លារ ព្រម​ទាំង​ឲ្យ​កាដូ​ជាច្រើន និង​លេង​ហ្គេម​ដើម្បី​ឈ្នះ​រង្វាន់។

អ្នកស្រី សុន ច័ន្ទដានី តំណាង​ក្រុមហ៊ុន SONY នៅ​កម្ពុជា បាន​និយាយ​ថា៖ “នៅ Sony Expo 2018 មាន​លក់​ទាំង​កាមេរ៉ា ទូរទស្សន៍ Speaker កាស ទូរសព្ទ​ជាដើម ដោយ​សុទ្ធ​តែ​មាន​ប្រូម៉ូសិន​បាន​លុយ​មក​វិញ បាន​កាដូ និង​ការ​ចាប់​រង្វាន់ ដោយ​យើង​ធានា​ឈ្នះ ១០០% អត់​មាន​សន្លឹក​ឆ្នោត​ណា​អត់​មាន​រង្វាន់​ទេ"។

រង្វាន់​ដែល​សរុប​ជា​ទឹក​ប្រាក់ ៧ ៩៩៩ដុល្លារ រួម​មាន៖

  • ទូរទស្សន៍ Sony ៣២អ៊ីញ ១០រង្វាន់
  • ទូរសព្ទ Sony Xperia Xa1 ១០រង្វាន់
  • Speaker Xb 10 ២៥រង្វាន់
  • កាស MDR 100aap ១០រង្វាន់
  • កាស MDR ex15ap ២០រង្វាន់
  • កាស MDR zx110NC ២០រង្វាន់
  • កាបូប ១០០រង្វាន់

ក្រៅ​ពី​កម្មវិធី​ចំណេញៗ​ខាង​លើ ក៏​មាន​ការ​ចែក​រំលែក​ពី​គន្លឹះ​ចូល​រួម​ប្រកួត​ថត​រូប​ដោយ​លោក La Mo ជយលាភី Sony World Photography Award ២០១៨ ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី១៦ មិថុនា ម៉ោង ២រសៀល។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Sony Showroom by Sunsimexco Co., Ltd ៕

អត្ថបទ៖ វិទូ