យុវជនកម្ពុជាម្នាក់ ត្រូវបានតែងតាំងជាអភិបាលរងថ្មីនៃខណ្ឌមួយ

  • 2018-06-14 04:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្តម​ ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ បាន​ប្រកាស​ឲ្យ​លោក ម៉ុក ច័ន្ទករុណា ​ចូល​កាន់​មុខ​តំណែង​អភិបាល​រង​នៃ​ខណ្ឌ​ដូនពេញ​ ​ជំនួស​លោក ​ឈឹម ឌីណា​ ដល់​អាយុកាល​ត្រូវ​ចូលនិវត្តន៍​។ ពិធី​ប្រកាស​តែងតាំង​មុខ​តំណែង​អភិបាលរងថ្មី​នៃ​ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី ​១៤ មិថុនា ២០១៨។

លោក ម៉ុក ច័ន្ទករុណា អភិបាលរងថ្មី​នៃ​ខណ្ឌ​ដូន​ពេញ​

​លោក ម៉ុក ច័ន្ទករុណា ​ជា​សមាជិក​យុវជន​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ​និង​ជា​កូន​ប្រុស​លោក ម៉ុក ម៉ារេត ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​។

គួររំលឹកថា ​ខណ្ឌ​ដូនពេញលាតសន្ធឹងលើ​ផ្ទៃ​ដីនៃ​រាជធានី​ភ្នំពេញប្រមាណ ៨ពាន់ម៉ែត្រការ៉េ បែង​ចែក​ទៅ​ជា ១១សង្កាត់ និង ១៣៤ភូមិ និង​មាន​ប្រជាជនជាង ១៣ម៉ឺននាក់។

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទថ្មី