ខួប VJ ដាដា យប់មិញ សាមញ្ញតែសប្បាយប្លែក

  • 2018-06-14 07:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករដែលមានថ្វីមាត់ VJ ដាដា បានរៀបចំពិធីខួបកំណើតរបស់លោកយ៉ាងសាមញ្ញនៅផ្ទះរបស់លោកនៅក្នុងបុរីវាលស្បូវ ដោយមានតារាប្រុសស្រីល្បីៗចូលរួមជាច្រើននាក់។

ក្នុងថ្ងៃកំណើតពិធីកររូបសង្ហា VJ ដាដា យប់មិញនេះដែរ មិត្តភក្តិសិល្បៈដែលបានចូលរួមបង្កនូវភាពសប្បាយរីករាយផ្អើលអស់អ្នកស្រុកដែលរស់នៅទីនោះដូច ជា​លោក កែវ វាសនា ថន លក្ចិណា គ្រួសារត្រកូលឱកនិងស្វាមី, លោក ​រតនៈ ពិសិដ្ឋុ ម៉ាដូណា និងគូស្នេហ៍ ប៊ីប៊ី ញឹម ​ចាន់ថន ស៊ីម ថៃណា គឹម តារា ប៉េងប៉ោងនិងស្វាមី​ គៀត សុវណ្ណឡាង និងភ្ញៀវជាច្រើនទៀត។

ឃើញមិត្តភក្តិសិល្បៈបង្កបរិយាកាសសប្បាយរីករាយក្នុងថ្ងៃពិសេសរបស់ខ្លួន ពិធីកររូបសង្ហា ដាដា ហាក់មានក្ដីរំភើបជាខ្លាំង លោកញញឹមបិទមាត់មិនជិតនោះទេពេលទទួលបាននំ Cake និងពាក្យជូនពរពីមិត្តសិល្បៈនិងអ្នកគាំទ្ររបស់លោក៕ 


អត្ថបទ៖ សិរីរត្នន៍

រូបភាពផ្តល់សិទ្ធិដោយ៖ VJ ដាដា