តារា​ប៉ុន្មានដួងនេះបោះ​ទុន​រាប់​ម៉ឺន​ដុល្លារ បង្កើត Brand ខ្លួន​ឯង ដោយមិនញញើត

  • 2018-06-21 02:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​អាជីព​សិល្បៈ​របស់​តារា​មួយ​ចំនួន​កំពុង​ដើរ​ទៅ​មុខ តារា​ល្បី​ៗ​ទាំង​នោះ​បាន​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​បោះ​ទុន​​លើ​មុខ​ជំនួញ ដោយ​បង្កើត​ Brand ដាក់​ឈ្មោះ​ខ្លួន​ឯង​ផ្ទាល់តែម្តង។ Sabay សូម​បង្ហាញ​​តារាប្រុសស្រីមួយចំនួនដែលបានបង្កើត Brand ខ្លួនឯង មានដូចជា៖

​១. ឱក សុគន្ធ​កញ្ញា

តារា​ចម្រៀង​កំពុង​លេច​ធ្លោ​​រូប​នេះ​ បាន​បង្កើត​មុខ​ជំនួញ​លក់​កាបូប​​ដោយ​មាន Brand ឈ្មោះ​ខ្លួន​ឯង​។ ASK ជា​ឈ្មោះ​អក្សរ​កាត់​របស់​ម្ចាស់​បទ "​ចង់​ទៅ​ណា​ទៅ​ៗ" ដោយ​មុខ​ជំនួញ​ថ្មី​នេះ​ទើប​ដំណើរ​ការ​លក់​តាម Online ប៉ុណ្ណោះ។

២. សុខ សុ​ម៉ា​វត្តី

ពិធីការិនីរូបស្រស់ សុខ សុ​ម៉ា​វត្តី បាន​យក​ទឹក​អប់​ធ្វើ​ជា Brand ផលិត​ផល​ផ្ទាល់​ខ្លួន ដោយ​ដាក់​ថា Huny by Sok Somavatey ​។ ផលិតនេះអ្នកនាងនឹង​ដាក់​លក់​នៅ​ទល់​មុខ​ផ្សារ ម៉ាក្រូ ​និង​តាម​ Online ផង​ដែរ។

៣. ទេព​ បូ​ព្រឹក្ស និង ងួន ចាន់​ដេវីត

តារា​ចម្រៀង​គូស្នេហ៍ទាំង​ពីរ បាន​បណ្ដាក់​ទុន​រកស៊ី​រួម​គ្នាអស់​១៤ម៉ឺនដុល្លារ ​នាំ​ចូល​ផលិត​ផល​ពី​ប្រ​ទេស​កូរ៉េ មាន Brand ឈ្មោះ​ខ្លួន​ឯង ដោយ​គ្រឿង​សម្អាងរបស់​កញ្ញា ​បូ​ព្រឹក្ស ​ដាក់​ថា X TBP រីឯផលិតផលសម្លៀកបំពាក់​ព្រម​ទាំង​មួក​របស់​ដេ​វីត​ ដាក់​ថា DIT-WAT។

៤. គង់ ចាន់​ស្រី​មុំ និង គឹម សីហា

ប្តី​ប្រពន្ធ​តែង​បង្ហាញ​ភាព​ផ្អែម​ល្ហែម​មួយ​គូ​នេះ​ បាន​បើក​ហាង​ដោយ​មាន​ផលិត​ផល​ជា Brand ខ្លួន​ឯង​ ចំណាយ​អស់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ។ ​អ្នក​នាង គង់ ចាន់​ស្រី​មុំ​ ធ្លាប់​និយាយ​ថា ទឹក​អប់​ គឺ​ដាក់​ឈ្មោះ​នាង​តែ​ម្តង ចំណែកផលិត​ផល​ទឹក​អប់​មួយទៀត ដាក់​ឈ្មោះ​ប្តី​របស់​ខ្លួន​ផ្ទាល់​។

​៥. ​​​​​អេឡិច ចាន់​ត្រា

មិន​ខុស​ពី​តារា​ខាង​លើ តារាសាច់ខ្ចី​រូប​នេះបាន​នាំ​ចូល​ទឹក​អប់​ ដោយ​ដាក់​ឈ្មោះ​ខ្លួន​ឯង​ ជា Brand លើ​ផលិត​ផល​នោះ​តែ​ម្ដង។

​​​​​

៦. លី ចាន់​សីហា

តារា​សម្ដែង​កូន​មួយ​រូប​នេះ​​ បាន​​ដាក់​ផលិត​ផល​ថែរក្សា​សម្ផស្ស ឈ្មោះ​​ថា SH មក​ពី​ពាក្យ​កាត់​របស់​ឈ្មោះ​នាង គឺ​ SeyHa។​ ហ្វូម​លា​ងមុខ និង​ BB Cream នោះ​ ត្រូវ​បាន​ម្ចាស់​សា​ម៉ី​ខ្លួន​ប្រាប់​ថា នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ និង​ថៃ៕​​

អត្ថបទ៖ លឹម សុនា