Neymar យល់​យ៉ាង​ណា​ ចំពោះ​ការ​ជាប់​ឈ្មោះ​ជា​កីឡាករ​មាន​"តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត"?

  • 2018-06-14 11:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Neymar ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ​មិន​មាន "មោទនភាព" នឹង​តម្លៃ​ដែល PSG បាន​ព្រម​ចំណាយ​ដើម្បី​ផ្ទេរ​ខ្លួន​ពី​ក្លឹប Barcelona កាល​ពី​សីហា​ ឆ្នាំ​មុន​ឡើយ។

កីឡាករ​ប្រេស៊ីល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Spox ថា៖ "ខ្ញុំ​មិន​មាន​មោទនភាព​ទៅ​នឹង​តម្លៃ​ផ្ទេរ ឬ​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​ថ្លៃ​បំផុត​លើ​លោក​នោះ​ទេ"។ ខ្សែ​ប្រយុទ្ធ​សំដៅ​លើ​តម្លៃ ២២២ លាន​អឺរ៉ូ (ជាង ២៦០ លាន​ដុល្លារសហរដ្ឋអាមេរិក) ដែល​ក្លឹប​បារាំង​បាន​ប្រើប្រាស់ ដើម្បី​នាំ​ចូល​ខ្លួន​ពី​ក្លឹប​អ្នក​មាន​បុណ្យ កាល​ពី​ទីផ្សារ​ដោះ​ដូរ​រដូវ​កាល​មុន។

Neymar បន្ត៖ "វា​គ្រាន់​តែ​ជា​ចំនួន​ទឹក​ប្រាក់​ប៉ុណ្ណោះ វា​មិន​បាន​បញ្ជាក់​អ្វី​នោះ​ទេ។ និយាយ​តាម​ត្រង់​ទៅ បើ​តាម​គំនិត​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​តម្លៃ​ផ្ទេរ​ហ្នឹង​ទេ"។

ខ្សែ​ប្រយុទ្ធ​វ័យ ២៦​ឆ្នាំ បាន​ពន្យល់​ថា តម្លៃ​ផ្ទេរ​មិន​អាច​បញ្ជាក់​ថា កីឡាករ​ល្អ​កម្រិត​ណា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ការ​ខិត​ខំ​អភិវឌ្ឍ​អាជីព​ខ្លួន​ឯង​ទៅ​វិញ​ទេ ដែល​ជា​រឿង​សំខាន់។

ក្នុង​ឱកាស​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​នេះ​ដែរ ខ្សែ​ប្រយុទ្ធ Neymar ក៏​បាន​ឆ្លៀត​និយាយ​បន្តិច​ដែរ​អំពី World Cup លើក​នេះ។ កីឡាករ​សង្ឃឹម​ថា ប្រេស៊ីល​នឹងអាច​ជួប​អាល្លឺម៉ង់ ដើម្បី​ធ្វើ​ការ "សង​សឹក" ទៅ​នឹង​លទ្ធផល​ដែល​ជម្រើស​ជាតិ​អឺរ៉ុប​មួយ​នេះ​ បាន​ឈ្នះ ៧-១ លើ​ក្រុម​ខ្លួន​កាល​ពី​ World Cup ២០១៤៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី