អតីត​គ្រូ​អេស្ប៉ាញ​ ​អួល​ដើម​ក​ក្រោយ​ខកខាន​មិន​អាច​ទៅដឹក​នាំ​នៅ World Cup

  • 2018-06-15 01:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Julen Lopetegui ដែល​ត្រូវ​ជម្រើស​ជាតិ​អេស្ប៉ាញ​ដេញ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក ត្រូវ​បាន​ក្លឹប​ Real Madrid បង្ហាញ​ខ្លួន​ប្រកាស​ជា​ផ្លូវ​ការ​ត្រូវ​ដឹក​នាំ​ក្លឹប​ចាប់​ពី​រដូវ​កាល​ក្រោយ​ត​ទៅ។

មុន​ព្រឹត្តិការណ៍ World Cup មក​ដល់​មួយ​ថ្ងៃ​ អេស្ប៉ាញ​​បាន​សម្រេច​ចិត្ត​​បណ្ដេញ​លោក Lopetegui ក្រោម​មូលហេតុ​ព្រមព្រៀង​ជាមួយ Real ស្ងាត់​ៗ ដោយ​មិន​ផ្ដល់​ដំណឹង​ទៅ​សហព័ន្ធ។ ភ្លាម​ៗ​គេ​ក៏​បាន​តែងតាំង​លោក  Fernando Hierro  មក​កាន់​អេស្ប៉ាញ។

ក្នុង​ថ្ងៃ​ប្រកាស​ខ្លួន​នៅ​ក្លឹប Real Madrid លោក Lopetegui បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ក្រោយ​មិន​បាន​​ដឹក​នាំ​ព្រឹត្តិការណ៍​ដែល​កើតឡើង​៤​ឆ្នាំ​ម្ដង​នេះ។ បុរស​វ័យ​៥១​ឆ្នាំ​មក​និយាយ​ថា៖ "កាល​ពី​ម្សិលមិញ (ថ្ងៃ​គេ​ដេញ​លោក) គឺ​ថ្ងៃ​ដែល​ក្រៀមក្រំ​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ ចាប់​តាំង​ពី​ថ្ងៃ​ម្ដាយ​ខ្ញុំ​បាន​ស្លាប់។ តែ​យ៉ាង​ណា​ក៏​ជា​ថ្ងៃ​សប្បាយ​ចិត្ត​ជាង​គេ​​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​មិន​ទទួល​បាន​អារម្មណ៍​ក្ដុកក្ដួល​ពេក​ទេ តែ​ខ្ញុំ​ចង់​អរគុណ​ដល់​ប្រធាន​ក្លឹប និង​ក្លឹប Real Madrid សម្រាប់​ការ​ជឿជាក់​​និង​ទំនួលខុសត្រូវ​"។ សម្ដី Lopetegui៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី