ចាំអីទៀត! វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ឲ្យ​អាហារូបករណ៍​ ១០០ភាគរយ ១៩០​ កន្លែង​

  • 2018-06-15 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សិស្សានុសិស្ស​ទាំង​អស់​ដែល​បាន​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល​ឱ្យ​បាន​ជ្រាប​ថា ក្រសួង​នឹង​ធ្វើ​ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ ១០០ភាគរយ ចំនួន​ ១៩០​ កន្លែង​លើ​ ៦​ ឯកទេស ឱ្យ​ចូលរៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ សម្រាប់​ឆ្នាំ​សិក្សា​ ២០១៨-២០១៩។

+ ថ្នាក់​បរិញ្ញាបត្រ​រង​មាន ៤ មុខ​ជំនាញ ដូច​ខាងក្រោម៖

  • វិទ្យាសាស្រ្ត​ដំណាំ ចំនួន ៣០ កន្លែង
  • វិទ្យាសាស្រ្ត​សត្វ ចំនួន ២០ កន្លែង
  • វិទ្យាសាស្រ្ត​ជលផល ចំនួន ៣០ កន្លែង
  • កុំព្យូទ័រធុរកិច្ច ​ ចំនួន ៣ ០កន្លែង
  • បច្ចេកវិទ្យាអាហារ ចំនួន ៣០ កន្លែង
  • អគ្គីសនី ចំនួន ៣០ កន្លែង

+ ថ្នាក់​បរិញ្ញាបត្រ​ ២+២(សិស្ស​មក​ពី​វិទ្យាល័យ​ចំណេះដឹងទូទៅ និង​បច្ចេកទេស)៖

  • វិទ្យាសាស្រ្ត​ដំណាំ ចំនួន ១៥ កន្លែង
  • វិទ្យាសាស្រ្ត​សត្វ ចំនួន ១៥ កន្លែង

#លក្ខខណ្ឌ​ជ្រើសរើស៖

  • ប្រឡងជាប់ ឬ​ធ្លាក់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប)
  • ប្រឡង​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ឬ​សញ្ញាបត្រ​សមមូល

#ទី​កន្លែង​ទទួល​ពាក្យ និង​ដាក់​ពាក្យ​ប្រឡង៖

  • វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ (ផ្លូវ​ជាតិ​លេខ​៤៤ ភូមិ​អូរ​អង្គំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ)
  • នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជា​ជីវៈ (អគារ​លេខ 185 មហាវិថី​ព្រះ​នរោត្តម សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ)
  • ទំនាក់​ទំនង​តាម​រយៈ ៖ លេខទូរស័ព្ទ​ 085 483 609, 016 77 99 24 E-mail: info@ksit.edu.kh

#ទាញ​យក​ឯកសារ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី