Mourinho បង្ហាញ​​ពី​បញ្ហា​​ចម្បង​​ធំ​របស់ Ronaldo ប្រឈម​មុខ​នៅ World Cup

  • 2018-06-15 03:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Mancherster United លោក Jose Mourinho បាន​និយាយ​ពី​កត្តា​លំបាក​របស់​តារា​ជើង​ស៊ុត  Cristiano Ronaldo ក្នុង​ព្រឹត្តិការណ៍​ World Cup គឺ​ទាក់ទង​នឹង​មិត្ត​រួម​ក្រុម។

លោក Jose Mourinho

បុរស​ដែល​ធ្វើ​ជា​អ្នក​វិភាគ​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ឲ្យ​ទូរទស្សន៍​រុស្សី​យល់​ថា ការ​លេង​របស់ Ronaldo ជាមួយ​ជម្រើស​ជាតិ​នឹង​ពិបាក​ជាង​លេង​នៅ Real Madrid ព្រោះ​កីឡាករ​ជម្រើស​ព័រទុយហ្គាល់​មិន​សូវ​មាន​គុណភាព​ខ្ពស់​ដូច​កីឡាករ​នៅ​​ Madrid ឡើយ។

អ្នក​ចាត់​ការ​វ័យ​៥៥​ឆ្នាំ​បាន​​ពន្យល់​ថា៖ "រឿង​មួយ​គឺ Ronaldo សម្រាប់ព័រទុយហ្គាល់ ហើយ​រឿង​មួយ​ទៀត​សម្រាប់ Real Madrid។ ពេល​នេះ​គេ​គ្មាន Modric ឬ Kroos ចាំ​ជួយ​ទេ។ ច្បាស់​ណាស់ កីឡាករ​ដែល​នៅ​ពី​ក្រោយ Ronaldo សម្រាប់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ មិនមែន​គុណភាព​​ដូច​នៅ​ក្លឹប Real Madrid ឡើយ"។

Cristiano Ronaldo ហ្វឹកហាត់

Bernardo Silva, Goncalo Guedes, Bruno Fernandes និង​ Joao Moutinho គឺ​ជា​កម្លាំង​ចាំ​ជួយ Ronaldo ក្នុង​ជម្រើស​ជាតិ។ យ៉ាងណាមិញ តាម​ការ​ទស្សន៍ទាយMourinho បាន​គិត​ថា​ ព័រទុយហ្គាល់​នឹង​ឡើង​ផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ​នេះ។ យប់​នេះ​ម៉ោង​១រំលេង​អាធ្រាត្រ​ ព័រទុយហ្គាល់​ត្រូវ​តទល់​នឹង​ក្រុម​ខ្លាំង​អេស្ប៉ាញ៕ ​​​

រូបថត​ផ្តល់​សិទ្ធិ​ដោយ AFP

ប្រភព៖ Give Me Sport   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី