ល្បី​ថា​ នីកូ​ និង ពេជ្រ សូលីកា ត្រៀម​ថត​រឿង​ភាគ​ថ្មី​ជាមួយ​គ្នា​​ក្នុង​ពេល​ឆាប់ៗ​

  • 2018-06-15 07:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​​ជិតស្និទ្ធ​ជាមួយ​​​តារា​ចម្រៀង​ទាំង​ពីរ​ឲ្យ​ដឹង​ថា ឥឡូវ​នេះ​​ផលិតកម្ម​ហង្ស​មាស បាន​ត្រៀម​រួច​រាល់​​​ហើយ​សម្រាប់​រឿង​ភាគ​ឲ្យ​ នីកូ និង ពេជ្រ សូលីកា ចាប់​ដៃ​គ្នា​សម្ដែង​ជា​តួ​ឯក​ប្រុស​ស្រី​តែ​ម្ដង។

ប្រភព​ដដែល​​អះ​អាង​ថា បាន​ជា​ហង្ស​មាស​​ផ្សំផ្គុំ​​ឲ្យ​ ពេជ្រ សូលីកា និង នីកូ បាន​ប៉ះ​គ្នា​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ថ្មី ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​នៅ​ក្មេង​​។ រី​ឯ​រូប​សម្រស់​ទៀត​សោត​​​ស្រស់​ស្អាត​សក្ដិសម​គ្នា​​​មិន​​ចាញ់​​អ្នក​សិល្បៈ​រួម​ជំនាន់​ឡើយ។

បន្ថែម​ពី​នេះ​ ពេល​​ប៉ះ​​គ្នា​ម្ដង​ៗ​អ្នក​ទាំង​ពីរ​​សម្ដែង​ស៊ី​ចង្វាក់​គ្នា​​បាន​ល្អ​ណាស់។ ដូច្នេះ​ហើយ​ទើប​ហង្ស​មាស​ជឿជាក់​ថា​ រឿង​ភាគ​ថ្មី​ដែល​សម្ដែង​ដោយ​ ពេជ្រ សូលីកា និង នីកូ ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ ព្រោះ​អ្នក​ទាំង​ពីរ​មាន​ហ្វេនៗ​គាំទ្រ​ច្រើន។

ដំណឹង​នេះ​ត្រូវ​បាន​ នីកូ ទទួល​ស្គាល់​ថា​ ជា​ការ​ពិត​អំឡុង​ពេល​នេះ​ ខ្លួន​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាស​ត្រៀម​ឲ្យ​ថត​រឿង​ភាគ​ថ្មី​មែន​ក្នុង​តំណែង​ជា​តួ​ឯក។ ចំណែក​ឯ​តួ​ឯក​ស្រី​ ពេជ្រ សូលីកា ឬ អត់​លោក​មិន​ទាន់​ច្បាស់​នៅ​​នោះ​ទេ ចាំ​ដល់​ថ្ងៃ​​ក្រុង​ពាលី​ចេញ​ថត​រឿង​ នឹង​ដឹង​ហើយ​ថា​តួ​ឯក​ស្រី​អ្នក​ណា​នោះ។

នីកូ ថា៖" រឿង​​គាត់(ពេជ្រ សូលីកា) ​ចូល​ហង្ស​មាស​អត់​ទេ ប៉ុន្តែ​បើ​រឿង​គាត់​សម្ដែង​កុន​ខ្ញុំ​អត់​ច្បាស់​ដែរ​ គ្រាន់​តែ​ថា​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ខាង​ក្រុម​ហ៊ុន​ឲ្យ​ខ្ញុំ​​ថត​រឿង​ភាគ​ថ្មី តែ​មិន​ដឹង​តួ​ស្រី​អ្នក​ណា​គេ​ទេ ហើយ​រឿង​ចំណង​ជើង​អ្វី​ខ្ញុំ​អត់​ទាន់​ដឹង​ទេ"៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី