OnePlus 6 លក់​បាន​ ១ លាន​គ្រឿង ក្នុង​រយៈពេល​ខ្លី​បំផុត​

  • 2018-06-15 07:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus បង្កើត​បាន​កំណត់​ត្រា​ថ្មី​មួយ​​ជា​មួយ​ស្មាតហ្វូន​ OnePlus 6 ដោយ​ក្នុង​រយៈពេល​ត្រឹម​ ២២ ថ្ងៃ អាច​លក់​បាន​ចំនួន​ ១ លាន​គ្រឿង។ ធៀប​នឹង​ OnePlus 5 និង 5T ត្រូវ​ប្រើ​ពេល​រហូត​ដល់​ ៣ ខែ​ឯណោះ។

នេះ​ជា​ជោគជ័យ​ស្មាន​មិន​ដល់​មួយ​សម្រាប់​ OnePlus ព្រោះ​ថា​​កាល​ OnePlus 6 បង្ហាញ​ខ្លួន​មាន​​អ្នក​គាំទ្រ​​មួយ​ចំនួន​បាន​សម្ដែង​អារម្មណ៍​មិន​ពេញ​ចិត្ត ​ដូច​ជា​នៅ​ត្រង់​រចនាបថ​ក្បាល​ឆក​ និង​មាន​តួ​ខ្លួន​ធ្វើ​ពី​កញ្ចក់​តែ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​ឥត​ខ្សែ។

OnePlus 6 លើ​ទីផ្សារ​បរទេស​មាន​តម្លៃ​ចាប់​ពី​ ៥២៩ ដុល្លារ​​ឡើង​ទៅ ដោយ​មាន​ជម្រើស​ RAM ទំហំ​ ៦ ឬ ៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ១២៨ ឬ ២៥៨ GB៕​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី