សល់ ២ ថ្ងៃ​ទៀត​ទេ! ប៉ុន្មាន​មុខ​នេះ លក់​ចុះ​ថ្លៃ​ពេញ​ទំហឹង​នៅ​អ៊ីអន

  • 2018-06-16 03:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

គ្រឿង​អេឡិចត្រូនិក​ដូចជា ទូរទស្សន៍ កាមេរ៉ា ទូរសព្ទ កាស Speaker កំពុង​ឈរ​តម្រៀប​គ្នា​នៅ​អ៊ីអន ១ Daylight Plaza ក្នុង​កម្មវិធី Sony Expo 2018ចាប់​ពី​ថ្ងៃ​ទី១៥-១៧ មិថុនា ដោយ​មាន​ប្រូម៉ូសិន​ឲ្យ​លុយ​ត្រលប់​មក​វិញ​រហូត​ដល់ ៣០០ដុល្លារ ឲ្យ​ជា​កាដូ​រាប់​រយ​ដុល្លារ និង​ការ​ចាប់​រង្វាន់​ធានា​ឈ្នះ ១០០%

លោក​ស្រី សុន ច័ន្ទដានី តំណាង​ក្រុមហ៊ុន SONY នៅ​កម្ពុជា បាន​និយាយ​ថា៖ "ដើម្បី​អបអរ​រដូវ​កាល World Cup ទើប​យើង​មាន​ប្រូម៉ូសិន​ឲ្យ​ជា​ប្រាក់ ជា​កាដូ​ត្រលប់​ទៅ​វិញ បន្ថែម​ពី​ហ្នឹង​យើង​ក៏​មាន​ការ​ចាប់​រង្វាន់​ធានា​ឈ្នះ ១០០% ផង​ដែរ ដោយ​គ្មាន​ពាក្យ​ថា​អរគុណ​នោះ​ទេ"។

រង្វាន់​ដែល​សរុប​ជា​ទឹក​ប្រាក់ ៧ ៩៩៩ដុល្លារ រួម​មាន៖

  • ទូរទស្សន៍ Sony ៣២អ៊ីញ ១០ រង្វាន់
  • ទូរសព្ទ Sony Xperia Xa1 ១០ រង្វាន់
  • Speaker Xb 10 ២៥ រង្វាន់
  • កាស MDR 100aap ១០ រង្វាន់
  • កាស MDR ex15ap ២០ រង្វាន់
  • កាស MDR zx110NC ២០ រង្វាន់
  • កាបូប ១០០ រង្វាន់

ក្រៅ​ពី​ប្រូម៉ូសិន​ខាង​លើ Sony Expo 2018 ក៏​មាន​កម្មវិធី​លេង​ហ្គេម​ឈ្នះ​រង្វាន់ និង​ការ​ធ្វើ​បទ​បង្ហាញ​ពី​លោក La Mo ជយលាភី Sony World Photography 2018 ប្រចាំ​កម្ពុជា ស្ដីពី គន្លឹះ​ចូល​រួម​ប្រកួត​ថត​រូប នៅ​ថ្ងៃ​ទី១៦ មិថុនា ម៉ោង ២រសៀល។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Sony Showroom by Sunsimexco Co., Ltd


អត្ថបទ​៖ វិទូ