ថៃ ទិញ​ផ្កាយរណប​សង្កេត​ការណ៍​មួយ​គ្រឿង តម្លៃ​ ២១៥​ លាន​ដុល្លារ

  • 2018-06-16 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន Bangkok Post កាល​ពី​ថ្ងៃ​ទី១៥ ខែ​មិថុនា ឆ្នាំ​២០១៨ បាន​ឲ្យដឹង​ថា លោក​នាយករដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា នឹង​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Airbus ដើម្បី​ទិញ​ផ្កាយរណប​សង្កេត​ការណ៍​មួយ​គ្រឿង ដែល​មាន​តម្លៃ​ ២១៥​លាន​ដុល្លារ ក្នុង​ដំណើរទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​បារាំង នៅ​ចុង​ខែ​នេះ​។

ផ្កាយរណប​សង្កេត​ការណ៍​

លោក ប្រាយុទ្ធ នឹង​ជួប​ជាមួយ​លោកស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស នៅ​ក្រុង​ឡុងដ៍ មុន​ទៅ​កាន់​ប្រទេស​បារាំង រួច​ឈាងចូល​ទៅ​ក្រុង Toulouse នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ដើម្បី​ធ្វើ​ទស្សនកិច្ច ក៏ដូចជា​ចុះ​កិច្ច​ព្រមព្រៀង នៅ​រោងចក្រ Airbus ។

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ថៃ ធ្វើឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប​យប់​ព្រម​បន្ត​ការ​ទាក់ទង​ផ្លូវការ​ជាមួយ​ថៃ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោយ​ពី​ផ្អាក​រយៈ​ពេល ៣ឆ្នាំ​ដោយសារ​រដ្ឋ​ប្រហារ​នៅ​ថៃ។

ផ្កាយរណប Theo-II អាច​ជា​គោលដៅ​របស់​ថៃ បន្ទាប់ពី​ថៃ​ទិញ​ផ្កាយ​រណប Theos លើកដំបូង​ កាលពី​ឆ្នាំ​២០០៨​ ។ ចំណែក​ Airbus មិន​ទាន់​អាច​ទាក់ទង​បាន​ ដើម្បី​សុំ​ការ​ឆ្លើយតប​​ពាក់ព័ន្ធ​នឹង​កិច្ច​ព្រមព្រៀង​នេះ​នៅ​ឡើយ​ទេ​៕

អានអត្ថបទបន្ត៖

ប្រភព៖ Kley Kley   អត្ថបទ៖ លាភ

អត្ថបទពេញនិយម