Pogba ស៊ុត​ចុងម៉ោង នាំ​បារាំង​បាន​៣​ពិន្ទុ​ក្នុង​ដៃ​​នៅ​ប្រកួត​ដំបូង

  • 2018-06-16 12:10:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba ខ្សែ​បម្រើ​របស់​ Manchester United បាន​ក្លាយ​ជា​កីឡាករ​នាំ​សំណាង​ ជួយ​ឲ្យ​មាន់គក​បារាំង​ទទួល​បាន​៣​ពិន្ទុ​ក្នុង​​ការ​ប្រកួត​ដំបូង​​នៅពូល C ក្រោយ​យក​ឈ្នះ​លើ​ក្រុម​អូស្ត្រាលី​មុន​នេះ។

​ការ​ប្រកួត​ដែល​ចាប់​ផ្ដើម​នា​ក្បាល​ព្រលប់​ម៉ោង​៥ បារាំង​បាន​ធ្វើ​ការ​សម្ពាធ​ច្រើន​លើ​​អូស្ត្រាលី ដោយ​ទាត់​ចំ​គោលដៅ​ដល់​ទៅ​៤​ជើង។ យ៉ាងណា​មិញ ត្បិត​មាន​ប្រៀប​ទាំង​ការ​​ទាត់​សំដៅ​ទី​និង​គ្រប់គ្រង​បាល់​ក្រុម​យក្ស​មក​ពី​អឺរ៉ុប​មួយ​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើង​លើ​ក្រុម​មកពី​អាស៊ី ក្នុង​វគ្គ​ទី​១។

ឈាន​ដល់​វគ្គ​ទី​២ ការ​ប្រកួត​ចាប់​ផ្ដើម​បាន​១៣​នាទី ក្រុម​លោក​ Didier Deschamps ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី ក្រោយ​អាជ្ញាកណ្ដាល​ពិនិត្យ​​ក្នុង​ប្រព័ន្ធ​វីដេអូ​ជំនួស​អាជ្ញាកណ្ដាល​ឃើញ​ខាង​កីឡាករ​អូស្ត្រាលី​ប្រព្រឹត្តិ​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់។ Antoine Griezmann ជា​អ្នក​ចាត់ចែក​ប៉េណាល់ទី​នេះ ដោយ​ទាត់​ទម្លុះ​ដៃ​អ្នក​ចាំ​ទី Mathew Ryan យ៉ាង​ល្អ។

យ៉ាងណាមិញ ៤​នាទី​បន្ទាប់​អូស្ត្រាលី​ក៏​ទទួល​បាន​ប៉េណាល់ទី​មួយ​វិញ ក្រោយ Umtiti យក​ដៃ​ប៉ះ​បាល់។ Mile Jedinak ជា​អ្នក​ទាត់​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ ​អូស្ត្រាលី។ ភាព​សប្បាយ​រីករាយ​របស់​ក្រុម​អាវ​លឿង​​​​អូស្ត្រាលី​ក៏​បាន​រលត់​ទៅ​វិញ បន្ទាប់ Pogba លេង ១ ២ ជាមួយ Olivier Giroud ស៊ុត​ចូល​ទី​នាទី​៨១​​ នាំ​ឲ្យ​បារាំង​យក​ជ័យជម្នះ​បាន​ក្នុង​លទ្ធផល ២ទល់​នឹង​១៕ ​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី