VAR នាំ​ភាព​ក្លាហាន​ដល់​អាជ្ញាកណ្តាល​​ ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ធំៗ

  • 2018-06-17 10:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាគមន៍​មក​​កាន់ VAR (វីដេអូ​ជំនួយ​អាជ្ញា​កណ្ដាល) នៅ​ក្នុង​ព្រឹត្តការណ៍ World Cup ២០១៨។ ៣​ថ្ងៃ​ដំបូង​​នៃ​ការ​ប្រកួត​នៅ​ប្រទេស​រុស្ស៊ី VAR បាន​ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ធំៗ​ជាច្រើន។

រូបភាពផ្តល់ដោយ AFP

ប្រសិន​បើ​គ្មាន VAR ការ​សម្រេច​ចិត្ត​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​ទៅ​បារាំង និង អាហ្សង់ទីន នឹង​ក្លាយ​ជា​ការ​វែកញែក​ដ៏​ក្តៅ​គគុក។ VAR បាន​នាំ​យក​នូវ​បទពិសោធន៍​នៃ​ការ​សម្រុះសម្រួល​ថ្មី​ក្នុង​ពិភព​បាល់ទាត់​ក្នុង​រយៈពេល​១៤០​ឆ្នាំ​មក​នេះ។

រូបភាពផ្តល់ដោយ AFP

ស្ថានភាព​នៅ​ពេល​ដែល Antoine Griezmann ដួល​ដោយ​សារ​ការ​ឈូស​ជើង​របស់​ខ្សែការពារ Josh Risdon ដំបូងឡើយគ្មានការពិន័យ ប៉ុន្តែ​ក្រោយ​អាជ្ញាកណ្តាល​ពិនិត្យ VAR បាល់​១១​ម៉ែត្រ​ត្រូវ​បាន​ប្រគល់​ឲ្យ​បារាំង។ ហេតុការណ៍​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​៣​​ម៉ោង​ក្រោយ​មក​ទៀត នៅ​ពេល​ដែល​​កីឡាករ​អ៊ីស្លង់ Birkir MárSævarsson បាន​ឈូស​កីឡាករ Cristian Pavón របស់​អាហ្សង់ទីន​ដូល​ក្នុង​ប្រអប់​គ្រោះថ្នាក់។

រូបភាពផ្តល់ដោយ AFP

ដោយឡែក គ្រាប់​បាល់​ទាត់​មិន​ផុត touchline របស់ Isco ទល់​នឹង​ក្រុម​ព័រទុយហ្គាល់ ហើយ​និង បាល់​ចូល​ផុត touchline របស់ Pogba លើ​ជម្រើស​ជាតិ​អូស្រ្តាលី គឺ​ជា​ការ​សម្រេច​ចិត្ត​របស់ VAR ហើយ គ្មាន​នរណា​ម្នាក់​ហ៊ាន​ប្រកែក​ឡើយ។

យ៉ាង​ណា​ក្តី បញ្ហា​ចម្រូងចម្រាស​របស់ VAR ក្នុង​ការ​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​ប៉េរូ នៅ​ពេល​ដែល​កីឡាករ​ដាណឺម៉ាក​អស់​ជំហរ​ តែ​សល់​​ល្បឿន​​បន្ត​អូស​ទៅ​ឈូស​ជើង​ខ្សែប្រយុទ្ធ​ Christian Cueva របស់​ប៉េរូ ក្លាយ​ជា​ការ​​ពិភាក្សា​វែកញែក ហើយ​ថា​ប្រសិន​បើ​​វា​ជា​ការ​សម្រេច​ចិត្ត​របស់​មនុស្ស ដែល​មិន​មែន​បច្ចេកវិទ្យា​ជា​អ្នក​សម្រេច​ចិត្ត​ ម្ល៉េះ​សម​អាជ្ញាកណ្តាល​នឹង​វិនិច្ឆ័យ​រវាង​កំហុស​​ដោយ​ចេតនា ឬ អចេតនា។

រាប់​ពី​ឥឡូវ​នេះ​ទៅ World Cup នៅ​សល់​៥៦​ប្រកួត​ទៀត ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​ថា​តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​ទៀត​នៅ​​ក្នុង​ពិភព VAR របស់​បាល់ទាត់​សម័យ​ទំនើប៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត