ចាំ​អត់​ថា ​​ស៊ុត​ពិន័យ​១១​ម៉ែត្រ​​​ប៉ុន្មាន​ដង​ហើយ​ World Cup 2018?

  • 2018-06-17 07:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨​នេះ ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បាន​៨​ប្រកួត​ហើយ​ បន្ទាប់​ពី​ចាប់​ផ្តើម​បើក​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​កន្លង​ទៅ​នេះ។ ម្ចាស់​ផ្ទះ​រុស្ស៊ី​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​សម្រាប់​ការ​ប្រកួត​ដំបូង​ ដូច​នឹង​៧​ប្រកួត​ផ្សេង​ទៀត។

យ៉ាង​ណា​រុស្ស៊ី​រក​គ្រាប់​​​​បាល់​បាន​តាម​រយៈ​ការ​ស៊ុត​ និង​តែត​ចូល​ទី​​​បាន​ទាំង​៥​គ្រាប់​ ប៉ុន្តែ​ការ​ប្រកួត​ផ្សេង​ៗ​​ទៀត​មាន​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​រហូត​ដល់​​៦​ដង​តាម​រយៈ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញា​កណ្តាល​ និង​វីដេអូ​ជំនួយ​អាជ្ញា​កណ្តាល​ ( VAR )។ ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​៦​​ដ​ង​គឺ​សម្រេច​ទី​បាន​​៤​​ដង​ និង​មិន​សម្រេច​ទី​២​ដង។

លទ្ធផល​៨​ប្រកួត​ និង​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​​

ពូល​ A

  • រុស្ស៊ី​ ៥ -០ អារ៉ាប៊ីសាអ៊ូឌីត
  • អេហ្ស៊ីប​ ០-១ អ៊ុយរុយហ្គាយ​

ពូល​ B

  • ម៉ារ៉ុក ០-១ អ៉ីរ៉ង់
  • ព័រទុយហ្គាល់​ ៣-៣ អេស្ប៉ាញ​ (Ronaldo ​ស៊ុត​​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​នៅ​នាទី​ទី​នាទី​៤)។
Ronaldo ក្រោយ​ស៊ុត​ពិន័យ​១១​ម៉ែត្រ​

**ពូល​ C** - **បារាំង ២-១ អូស្ត្រាលី​** (Criezmann ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​នៅ​នាទី​ទី​នាទី​៥៨​ឲ្យ​បារាំង​ និង​ Jedinak ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​នៅ​នាទី​ទី​៦២​ឲ្យ​អូស្ត្រាលី)។ - **ប៉េរូ ០-១ ដាណឺម៉ាក** (Cueva ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​​ចូល​នៅ​នាទី​ទី៤៥​ឲ្យ ប៉េរូ)។

Griezmann ពេល​ស៊ុត​​ពិន័យ​១១​ម៉ែត្រ
Jedinak ក្រោយ​ពេល​ស៊ុត​​ពិន័យ​១១​ម៉ែត្រ​

ពូល D

  • អាហ្សង់ទីន​ ១-១ អ៉ីស្លង់​ (​Messi ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​មិន​ចូល​នៅ​នាទី​ទី​៦៤​​ឲ្យ​អាហ្សង់ទីន)។
  • ក្រូអាត​ ២-០ នីហ្សេរីយ៉ា​ (Modric ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​នៅ​នាទី​ទី​៧១​ឲ្យ​ក្រូអាត)។
Messi ក្រោយ​ពេល​ស៊ុត​​ពិន័យ​១១​ម៉ែត្រ
Modric ពេល​ស៊ុត​​ពិន័យ​១១​ម៉ែត្រ​

អត្ថបទ៖ ជាន ចាន់រ៉ា