ស្ងាត់​ៗ​ ញ៉ែម សុគន្ធ ភ្ជាប់​ពាក្យ​បាត់​នៅ​ព្រឹក​មិញ​នេះ​

  • 2018-06-18 01:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ផ្ទុះ​ព័ត៌មាន​អាស្រូវ​ស្រឡាញ់​ភេទ​ដូច​គ្នា​រួច​មក​តារា​សម្ដែង​​រូប​ស្រស់​សង្ហា ញ៉ែម សុគន្ធ បាន​ភ្ជាប់​ពាក្យ​ហើយ​នៅ​ព្រឹក​មិញ​នេះ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មិត្តភ័ក្ដិ​សិល្បៈ​រួម​ជំនាន់​ទៀត​ផង។

បើ​តាម​លោក សាយ សៀរ៉ា ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​ឲ្យ​ដឹង​ថា ញ៉ែម សុគន្ធ​ ពិត​ជា​ភ្ជាប់​ពាក្យ​មែន មិន​មែន​ថត​រឿង​ ឬ​សម្ដែង​អ្វី​ឡើយ។​ចំណែក​ឯ​កូន​ក្រមុំ​​គឺ​ជា​កូន​អ្នក​ភ្នំពេញ​ មាន​មុខ​ជំនួញ​អ្វី​ពិត​ប្រាកដ​លោក​អត់​ច្បាស់​ដែរ​ទេ។

​ជុំវិញ​រឿង​រ៉ាវ​នេះ​លោក ញ៉ែម សុគន្ធ មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ព្រោះ​លោក​កំពុង​តែ​រវល់​ជាមួយ​ពិធី​ភ្ជាប់​ពាក្យ។

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់ឲ្យ​ដោយ​ សាយ សៀរ៉ា