ប្រទេស​ ២ នឹងមាន​សិទ្ធិទិញ Galaxy Note 9 ប្រើ​អង្គ​ផ្ទុក 512GB មុន​គេ​បង្អស់

  • 2018-06-18 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចចាមអារ៉ាម​នៃ​ស្មាតហ្វូន Galaxy Note 9 កាន់​តែ​ក្តៅ​គគុក​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ខណៈ​ដំណឹង​ថ្មី​មួយ​បាន​រាយការណ៍​ថា​ជម្រើស​អង្គ​ផ្ទុក 512GB លើ​ម៉ូឌែល​នេះ​នឹង​មាន​លក់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ចិន មុន​ឈាន​ដល់​ទីផ្សារ​ដទៃ​ទៀត។

កន្លង​ទៅ​ធ្លាប់​ល្ហិចល្ហៀង​ថា​ត្រកូល Note ឆ្នាំ ២០១៨ នឹង​មាន​បំពាក់ RAM ទំហំ 8GB អម​បន្ទះ​ឈីប Exynos 9810 Octa លាយឡំ​ប្រព័ន្ធ Android 8.1 Oreo ចេញ​ពី​ប្រអប់ ហើយ​បំពាក់​ថាមពល​ថ្ម ៤ ០០០mAh ខណៈ​កាមេរ៉ា​ក្រោយ​ភ្លោះ និង​ខាង​មុខ​មួយ​គ្រាប់​ទំហំ 8MP។

បញ្ជាក់​ថា​ក្រុមហ៊ុន SAMSUNG រំពឹង​នឹង​ដាក់​បង្ហាញ Note 9 ក្នុង​ទីក្រុង New York នា​ថ្ងៃ​ទី ៩ សីហា មុន​បើក​ចេញ​លក់​ជា​ផ្លូវការ​អំឡុង​ពីរ​សប្តាហ៍​បន្ទាប់ ពោល​គឺ​មុន​ប្រហែល​កន្លះ​ខែ​នៃ​ការ​ចេញ​ផ្សាយ iPhone ជំនាន់​ថ្មី​នៃ​គូ​ប្រជែង Apple។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា