Apps ល្អ​ទាំង​នេះ អ្នក​គួរ​ដោនឡូត​ដាក់​លើ iPhone ជំនួស​កម្មវិធី​ហ្ស៉ីន

  • 2018-06-18 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ ​នៅ​លើ iPhone មាន​ភ្ជាប់​កម្មវិធី​ហ្ស៉ីន​មួយ​ចំនួន​មក​ស្រាប់​ហើយ តែ​យ៉ាង​ណា​បើ​អ្នក​គិត​ថា មិន​សូវ​សុាំ ឬ​គិត​ថា​ពិបាក​ប្រើ អាច​ងាក​មក​ប្រើ Apps ទាំង​នេះ​វិញ។ ខាងក្រោម​ជា​កម្មវិធី​ដែល ​គួរ​ដោនឡូត​ដាក់​លើ iPhone។

#Mail → Edidon Email

​បើ​អ្នកគិត​ថា Mail លើ iPhone រាង​រញែរញ៉ៃ​ពិបាក​ប្រើ អ្នក​អាច​សាក​ល្បង​ប្តូរ​មក​ប្រើ Edidon Email ឬ Email វិញ​បាន។

ដោនឡូត Edidon Email

#Calendar → Google Calendar

នៅ​លើ​ iPhone មាន​កម្មវិធី Calendar ដើម តែ​យ៉ាង​ណា​វា​មិន​សូវ​បង្ហាញ​ព័ត៌មាន​បាន​ស្រួល​ភ្នែក​ដូច Google Calendar ដូច​នេះ អ្នក​អាច​សាក​ល្បង​ប្តូរ​មក​ប្រើ Google Calendar ម្ដង។

ដោនឡូត Google Calendar

#Notes → Evernote

សម្រាប់​អ្នក​តែង​តែ​កត់​ចំណាំ​លើ​កម្មវិធី Notes អាច​សាក​ល្បង​ប្តូរ​មក​ប្រើ Evernote ម្ដង​អ្នក​នឹង​ឃើញ​ភាព​ងាយ​ស្រួល​របស់​វា​ជា​ក់​ជា​មិន​ខាន។

ដោនឡូត Evernote

#Maps → Google Maps

ចំណុច​នេះ ​ប្រហែល​ជា​អ្នក​ទាំង​អស់​គ្នា​ដោនឡូត​ទុក​ប្រើ មុន Sabay ​ប្រាប់​ទៅ​ទៀត។ អ្វី​ដែល​ពិសេស​គឺ Google Maps អាច​រក​ទីតាំង​បាន​លឿន​និង គ្រប់​ជ្រុង​ជ្រោយ​ល្អ​ជាង Maps របស់ Apple ។

ដោនឡូត Google Maps

#Voice Memos → Recordium

Recordium ល្អ​សម្រាប់​ការ​ថត​សម្លេង​ឮ​ច្បាស់​ល្អ គ្មាន​សំឡេង​ពី​ក្រៅ​រំខាន តែ​យ៉ាង​ណា​អ្នក​ត្រូវ​ការ​ទិញ បើ​គិត​ថា​កម្មវិធី​ដើម Voice Memos មិន​សូវ​ល្អ អ្នក​អាច​គិត​គូរ​បាន។

#Apple Music → Spotify

​សម្រាប់​កម្មវិធី Apple Music ទោះ​ជា​វា​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ iPhone ពេល​ស្ដាប់​តន្ត្រី​ក៏​ដោយ តែ​យ៉ាង​ណា ការ​ផ្ដល់​ចំណាត់​ថ្នាក់​កម្មវិធី​ស្ដាប់​តន្ត្រី​ល្អ​បំផុត​បាន​ទៅ​លើ Spotify ឯណោះ​វិញ។

ដោនឡូតSpotify

#Weather → Dark Sky

​កម្មវិធី Weather លើ iDevice សព្វ​ថ្ងៃ​មាន​មុខងារ​ច្រើន ថែម​ទាំង​អាច​មើល​អក្សរ​ខ្មែរ​បាន​ទៀត​ផង តែ​យ៉ាង​ណា​ក្ដី អ្នក​គួរ​សាក​ល្បង​ប្រើ Dark Sky បាន បើ​ចង់​ដឹង​ពី​ធាតុអាកាស​ឲ្យ​ឆុត​។

ដោនឡូតDark Sky

#Safari → Google Chrome

ដូច​ពិបាក​ឲ្យ​អ្នក​ប្តូរ​ដែរ តែ​យ៉ាង​ណា បើ​អ្នក​សាក​ល្បង​ឈប់​ប្រើ Safari មួយ​រយៈ ងាក​មក​ប្រើ Google Chrome អ្នក​នឹង​អាច​ប្ដូរ​ចិត្ត​ក៏​ថា​បាន។

#Pages → Word

​កម្មវិធី Pages នេះ​សម្រាប់​អ្នក​កាន់ idevice ​ប្រាកដ​ជា​ស្គាល់​ច្បាស់ វា​ដូច​ទៅ​នឹង​កម្មវិធី Word ចឹង​ដែរ ប៉ុន្តែ​វា​មិន​ទាន់​អាច​បង្ហាញ​ល្អ​ប្រើ​ដូច Word នោះ​ទេ។

ដោនឡូត Word

#Health → MyFitnessPal

សម្រាប់​កម្មវិធី​តាម​ដាន​សុខភាព Health នៅ​ស្រុក​យើង​មិន​សូវ​មាន​ការ​ប្រើ​ខ្លាំង​ក្លា​ណាស់​ណា​ទេ តែ​យ៉ាង​ណា​ បើ​អ្នក​ចង់​លម្អិត​ពី​សុខភាព​អ្នក គួរ​ដោនឡូត​កម្មវិធី MyFitnessPal ជំនួស​វិញ។

ដោនឡូត MyFitnessPal

#Keynote → PowerPoint

សម្រាប់​អ្នក​ប្រើ iPhone តែង​បង្កើត​ slide លើ​កម្មវិធី Keynote នៅ​ពេល​ធ្វើ​បទ​បង្ហាញ​នានា តែ​វា​មាន​ភាព​សាំ​ញុំ​បន្តិច។ នៅ​ពេល​នេះ​អាច​សាក​ល្បង​មក​ប្រើ PowerPoint ជំនួស​វិញ នោះ​នឹង​ឃើញ​ពី​ភាព​ខុសគ្នា​ជាក់​ជា​មិន​ខាន។

ដោនឡូត PowerPoint

#Numbers → Microsoft Excel

សម្រាប់​អ្នក​ឧស្សាហ៍​ប្រើ​កម្មវិធី Numbers របស់ Apple ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្កើត Chart លេខ ឬ​គណនា​ចំនួន​ចំណាយ​ចំណូល អាច​សាក​ល្បង​ប្ដូរ​មក​ប្រើ Excel របស់ Microsoft ជំនួស​វិញ ព្រោះ​មាន​មុខងារ​ច្រើន បើក​ចេញ​លឿន ងាយ​ស្រួល​វាយ​បញ្ចូល ថែម​ទាំង​អាច​កែ​កុន​កន្លែង​ខ្វះ​ខាត​លើ​ទូរសព្ទ​បាន​ទៀត​ផង។

ដោនឡូត Microsoft Excel

#iMovie → VideoShop

​កម្មវិធី​នេះ​ល្បី​ណាស់ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​នៅ​លើ App Store គ្មាន​ដាក់​ឲ្យ​ទាញ​យក​ហ្វ្រី​ទេ ទាល់​តែ​ទិញ។ ដូច​នេះ ជា​ជម្រើស​ល្អ អ្នក​គួរ​ដោនឡូត​យក​កម្មវិធី VideoShop ជំនួស​វិញ ទោះ​ជា​មាន​មុខងារ​មិន​សំបូរ​ដូច iMovie ក៏​ប៉ុន្តែ​វា​អាច​ប្រើ​ការ​បាន៕

ដោនឡូត VideoShopl

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រក្សា