iOS 12 Beta 1 ត្រូវជើងខ្លាំង Jailbreak បានបាត់ទៅហើយ
- 2018-06-19 01:31:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOS 12 Beta 1 ត្រូវជើងខ្លាំង Jailbreak បានបាត់ទៅហើយ
ចន្លោះមិនឃើញ
លោក Liang Chen សមាជិកនៃក្រុម Tencent Keen Lab បានជោគជ័យលើការ Jailbreak ប្រព័ន្ធប្រតិបត្តិ iOS 12 Beta 1 ដែលដំណើរការលើ iPhone X។ លោកបានបង្ហោះចែកចាយវីដេអូលើបណ្តាញសង្គម Twitter និង YouTube ពីសកម្មភាពអំឡុងពេល Jailbreak។
ប៉ុន្តែមិនអាចប្រាកដបានឡើយ ថាលោកនឹងបញ្ចេញកំណែកម្មវិធី Jailbreak ជាផ្លូវការឬអត់? យ៉ាងណាមិញក៏ជាផ្នែកជោគជ័យមួយរបស់ក្រុម Tencent Security ដែលទើបបង្កើតឡើងកាលពីខែមករា ឆ្នាំ ២០១៦ ផ្តោតសំខាន់លើការស្រាវជ្រាវប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធប្រតិបត្តិ PC/Mobile, កម្មវិធី (Application), សេវាកម្ម Cloud និងឧបករណ៍ឆ្លាតវៃ IOT ជាដើម។
កន្លងទៅដំណឹង Jailbreak ក៏ធ្លាប់ទម្លាយចេញពីក្រុម Coolstar ដែលបង្ហើបថាកំណែកម្មវិធីថ្មី Electra នឹងដាក់ឲ្យទាញយកឆាប់ៗ ហើយអាចគាំទ្រប្រព័ន្ធប្រតិបត្តិ iOS 11.3.1។
ទស្សនាវីដេអូ:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
៦ ចំណុចអ្នកគួររៀនសូត្រតាម កុំឲ្យខកចិត្តពេលថតរូបច្រើន តែអត់ច្បាស់
មកដឹង តម្លៃម៉ូតូប្រណាំងរាងឡូយប្លែកភ្នែកមួយ ដាក់លក់នៅទីផ្សារក្នុងស្រុក