ដេនី​ ក្វាន់​​​ សុំ​ចិត្ត​មហាជន​ឈប់រិះ​គន់​រឿង​កែ​សម្ផស្ស ​​ក្រោយ​ត្រូវ​គេ​ដៀល​ថា​មុខ​ដូច​ខ្មោច

  • 2018-06-19 02:19:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី កញ្ញា ដេ​នី​ក្វាន់ ​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​ ខំ​ហោះ​ទៅ​ប្រទេស​ថៃ​ដើម្បី​កែ​សម្ផស្ស តែ​បែរ​ជា​ត្រូវ​គេ​រិះ​គន់​ថា​ មុខ​យ៉ាប់​មើល​មិន​ចូល​​ភ្នែក តារា​សម្ដែង​រូប​នេះ​បង្ហោះ​សារ​ឈឺចាប់លើ​បណ្ដាញ​សង្គម​ សូម​មហាជនបញ្ឈប់​រិះ​គន់​រឿង​នេះ​បន្ត​ទៀត ព្រោះ​សម្រស់​ធម្មជាតិ​របស់​មនុស្ស​ម្នាក់​ៗ​ មិន​ស្អាត​ដូច​ក្តី​ប្រាថ្នា​ទាំង​អស់​នោះ​ទេ។

ម្ល៉ោះ​ហើយ​ កញ្ញា​សុំ​ចិត្ត​អ្នក​ចូល​ចិត្ត​រិះ​គន់​សូម​យល់​ពី​អារម្មណ៍​អ្នក​មាន​សម្រស់​មិន​ទាន់​ស្អាត​ពី​ធម្មជាតិ​ហើយ​ត្រូវ​ឆ្លង​កាត់​មុខ​កាំ​បិត​យ៉ាង​​ឈឺ​ចាប់ ដើម្បី​មាន​សម្រស់​ដូច​ក្ដី​ប្រាថ្នា​​។​​

កញ្ញា ដេនី​ក្វាន់​បាន​សរសេរ​ថា៖ "ខ្ញុំ​មិន​ដែល​ខ្លាច​នឹង​ប្រាប់​គេ​ថា​ខ្ញុំ​ស្អាត​ដោយសារ​កែសម្ផស្ស​នោះ​ទេ ហើយ​ក៏​អត់​ខ្វល់​ពី​មនុស្ស​មួយ​ចំនួន​ដែល​រិះគន់​ថា​ខ្ញុំ​កែ​ឡើង​មុខ​ដូច​ខ្មោច មុខ​ដូច​ព្រះ​យូ​ឡាយ..គីមី​ពេញ​ខ្លួន​រស់​មិន​បាន​យូរ តែ​ក៏​ចង់​ប្រាប់​ពួក​គាត់​វិញ​ថា​ជីវិត​មនុស្ស​មិន​ទៀង​នោះ​ទេ​ អ្នក​ខ្លះ​ធម្មជាតិ​ស្លាប់​មុន​គីមី​ក៏​មាន​ច្រើន​ដែរ ព្រោះ​ជីវិត​មនុស្ស​កើត​​មក​គឺ​ជៀស​មិន​ផុត​ពី​សេចក្ដី​ស្លាប់​ទេ...ចឹង​ហើយ​សូម​កុំ​ប្រមាថ​ជីវិត​ខ្ញុំ​អី​បើ​អ្នក​បាន​កើត​មក​មាន​សម្រស់​ធម្មជាតិ​ស្រស់​ស្អាត​ហើយ គួរ​តែ​អាណិត​ដល់​ខ្ញុំ​ដែល​កើត​មក​មិន​ស្អាត ខំ​ចំណាយ​លុយ​ចំណាយ​ពេល​វេលា ជា​ពិសេស​ត្រូវ​ឆ្លង​កាត់​មុខ​​កាំបិត​យ៉ាង​ឈឺ​ចាប់ ដើម្បី​អោយ​មាន​សម្រស់​ស្រស់​ស្អាត​ដូច​ស្រី​ដទៃ​ទៀត។ នៅ​លើ​លោក​នេះ​មនុស្ស​ស្រី​ណា​ដែល​ថា​មិន​​ចង់​ស្អាត??? ដូច្នេះ​បើ​អ្នក​មាន​សម្រស់​ស្រស់​ស្អាត​ហើយ​សូម​កុំ​ដៀល​អ្នក​ដទៃ​ដែល​មិន​ស្អាត!”។

​ដេ​នី​ក្វាន់​បាន​កែ​សម្ផស្ស​ជា​ច្រើន​កន្លែង​ ដើម្បី​សម្រេច​ក្តី​សុបិន​ ​ហើយ​ថ្មី​ៗ​នេះ​ នាង​ទើប​ហោះ​ទៅ​បរទេស​ដើម្បី​កែ​សម្ផស្ស​ម្ដង​ទៀត ឲ្យ​មាន​មុខមាត់​កាន់​តែ​ដូច​តារា​ថៃ Kwan Usamanee៕​​​​

រូប​ភាព៖ FB Denny Kwan

អត្ថបទ៖ លឹម សុនា