សម័យ​នេះ ​អ៊ុត​ខោអាវ​​មិន​បាច់ប្រើឆ្នាំង​អ៊ុត​ទៀត​ទេ

  • 2018-06-19 04:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​Effie គឺ​ជា​ឈ្មោះ​របស់​ម៉ាស៊ីន​អ៊ុត​ខោអាវ​ស្វ័យប្រវត្តិ​មួយ ដែល​មាន​សមត្ថភាព​អាច​​បំបាត់​ស្នាម​ជ្រួញ​លើ​​អាវ​បាន​​​​រហូត​ដល់​ ១២ ​អាវ​ក្នុង​ពេល​ត្រឹម​តែ ៣ នាទី។

ម៉ាស៊ីន​វៃ​ឆ្លាត​នេះ​អាច​បំបាត់​ស្នាម​ជ្រួញ​ ដោយ​ប្រើ​ប្រាស់​​នូវ​កម្ដៅ គួប​ផ្សំ​នឹង​ចំហាយ​ ដែល​ធានា​ថា​នឹង​មិន​ធ្វើ​ឲ្យ​អាវ​ឆេះ​នោះ​ទេ ហើយ​អាច​បំបាត់​ស្នាម​ជ្រួញ​បាន​យ៉ាង​ល្អ​ប្រសើរ​ទៀត​ផង។ វិធី​ប្រើ​ប្រាស់​ម៉ាស៊ីន​នេះ​គឺ​ងាយ​ស្រួល​បំផុត ដោយ​​គ្រាន់​តែ​ព្យួរ​អាវ​លើ​ដង​ព្យួរ​របស់​ម៉ាស៊ីន រួច​ចុច​បញ្ជា​លើ​ម៉ាស៊ីន នោះ​ម៉ាស៊ីន​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​បំបាត់​ស្នាម​ជ្រួញ​ភ្លាមៗ។

​​​​​ម៉ាស៊ីន​នេះ​ត្រូវ​គេ​ដឹង​ថា​មាន​តម្លៃ​ប្រមាណ​ ៩២៥ ដុល្លារ ប៉ុន្តែ​ទាក់​ទង​នឹង​កាល​បរិច្ឆេទ​ចេញ​លក់​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង