គ្រាន់តែអង្គុយរៀនស្ងាត់ៗ មានអ្នក Subscribe ដល់ជាង ៣០ ម៉ឺននាក់
- 2018-06-19 09:02:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែអង្គុយរៀនស្ងាត់ៗ មានអ្នក Subscribe ដល់ជាង ៣០ ម៉ឺននាក់
ចន្លោះមិនឃើញ
បុរសកូរ៉េមួយរូបដែលជាម្ចាស់គណនី YouTube ឈ្មោះថា 봇노잼 (Bot-No-Jam) អាចអូសទាញចំនួនអ្នក Subscribe បានជាង ៣០ ម៉ឺននាក់ តាមរយៈការបង្ហោះ វីដេអូពេលខ្លួនកំពុងរៀន។
វីដេអូរៀនសូត្រនេះមិនមែនជាវីដេអូធម្មតានោះទេ ដោយសារវីដេអូនីមួយៗមានរយៈពេលដល់ទៅរាប់ម៉ោងឯណោះ។ Bot-No-Jam បានចាប់ផ្ដើមការបង្ហោះវីដេអូបែបនេះកាលពីឆ្នាំទៅ ហើយថ្មីៗនេះគេតែងតែផ្សាយផ្ទាល់វីដេអូពីការរៀនសូត្ររបស់ខ្លួន ដើម្បីត្រៀមប្រលងធ្វើជាប៉ូលិស។
ត្បិតថាក្នុងវីដេអូមិនមានការនិយាយស្ដីអ្វីមែន ប៉ុន្តែវីដេអូនីមួយៗមានចំនួនអ្នកទស្សនាច្រើនលើសលប់ សរុបទៅមានចំនួនអ្នកទស្សនាប្រមាណ ១០ លាងដង។ តាមការប៉ាន់ស្មានរបស់ Social Blade គណនីនេះអាចរកចំណូលបានចន្លោះពី ១ ៣០០ ដុល្លារ ទៅ ជាង ២ ម៉ឺនដុល្លារក្នុងមួយខែ៕