ចំ​ណេញ​ច្រើន កាតរថយន្តក្រុងសាធារណៈ អាចជិះបាន Free ដល់ ១៨០ ដងឯណោះ

  • 2018-06-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាតរ​ថយ​ន្ត​ក្រុង​សាធារណៈដំ​បូ​ង​បង្អស់​នៅខ្មែរ ត្រូវបាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​កាលពីម្សិលមិញក្រោម​កិច្ចសហការ​រវាង ធនាគារ​ឯកទេស​វី​ង និង​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈរ​ថយ​ន្ត​ក្រុង ដើម្បី​ជួយសម្រួល​ដល់​ការធ្វើ​ដំណើរក្នុ​ង​រាជធានី​ភ្នំ​ពេញ ឲ្យ​កាន់តែ​មាន​ភាពងាយស្រួលជាង​មុន​។

កាតរ​ថយ​ន្ត​ក្រុង​សាធារណៈ ដែល​ផ្តល់​ដោយ ​វី​ង មាន​ពីរ​ជ​ម្រើ​ស​សម្រាប់អតិ​ថិ​ជន​៖

-កាត​ពណ៌ ខៀវ គឺ​សម្រាប់​សិស្ស មនុស្ស​ចាស់ ព្រះសង្ឃ បុគ្គលិក​រោងចក្រ ជន​ពិការ និង​កុមារ​កម្ពស់​ក្រោម ១​ម៉ែត្រ ដែល​អតិ​ថិ​ជន​អាច​ជិះ​បាន​១៨០​ដង ដោយ​ឥតគិតថ្លៃ​។ កាត​ពណ៌​ខៀវ​មានតម្លៃ​៤០០០​រៀល ដែល​អតិ​ថិ​ជន​អាច​បញ្ចូល​ចំ​នួន​ជិះ​ដោយ​ឥតគិតថ្លៃ នៅ​គ្រប់​ស្ថានីយ៍​ឡានក្រុង​។

  • កាត​ពណ៌​បៃតង​ គឺ សម្រាប់​អតិ​ថិ​ជនទូទៅ​។ កាត​នេះ​មានតម្លៃ​១០០០០ រៀល និង​មាន​ទឹកប្រាក់​ក្នុង​កាត​ចំនួន ៦០០០​រៀល សម្រាប់​ធ្វើ​ដំណើរ ដែល​អតិ​ថិ​ជន​អាច​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​កាត នៅ​ភ្នាក់ងារ​វី​ង​គ្រប់​ទីកន្លែង​។

តាម​រយៈ​កាតរ​ថយ​ន្ត​ក្រុង និង​បច្ចេកវិទ្យា របស់​វី​ង ប្រជា​ពល​រដ្ឋ​នឹង​មាន​ភាពងាយស្រួល​ជាង​មុន ដោយពួកគេអាច​ឡើង​ជិះរ​ថយ​ន្ត​ក្រុង​សាធារណៈ​ទាំង​១៥៥ ដោយ​ពុំ​ចាំបាច់​ព្រួយបារម្ភ​ពី​រឿង​មាន​សាច់ប្រាក់​ក្នុង​ហោប៉ៅ និង​រីករាយ​នឹង​ភាពបត់បែន​ជាច្រើន ដែល​ផ្តល់តាម​រយៈ​សេវាកម្ម​វី​ង​។

សម្រាប់​អតិ​ថិ​ជន​វីង ដែល​ប្រើប្រាស់​គណនី​គ្មាន​កាត គឺត្រូវ​ត​ម្រូ​វ​ឲ្យ​បង្កើត​កាត​វី​ង ឬ​ទិញកាត​ពណ៌​បៃតង ដើម្បី​ទូទាត់​តាម​អេ​ឡិ​ចត្រូ​និក​ពេល​ឡើង​ជិះរ​ថយ​ន្ត​ក្រុង​សាធារណៈ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំន​ង៖ ធនាគារ​ឯកទេស​វី​ង​ Email: marketing@wingmoney.com​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម