កាត​ក្រហម​ដែល​កីឡាករ​កូឡុំប៊ី​រូប​នេះ​ទទួល​បាន​ គឺ​កាត​ក្រហម​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ World Cup?

  • 2018-06-19 13:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាត​ក្រហម​ដែល​ខ្សែ​បម្រើ Carlos Sanchez របស់​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ទទួល​បាន​ក្នុង​វគ្គ​ទី​មួយ ពេល​ប៉ះ​ជាមួយ​ជប៉ុន​មិន​មែន​ជា​កាត​ក្រហម​លឿង​ជាង​គេ​នោះ​ទេ​ ក្នុង​ប្រវត្តិសាស្ត្រ​ World Cup។

ចាប់​ផ្ដើម​ប្រកួត​បាន​ត្រឹម​ ២ នាទី និង ៥៦ វិនាទី ខ្សែ​បម្រើ​កូឡុំប៊ី Carlos Sanchez ត្រូវ​បាន​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត បន្ទាប់​ពី​បាន​យកដៃទៅបាំងបាល់​ស៊ុតពីចម្ងាយរបស់ខ្សែ​បម្រើ​ប្រយុទ្ធ Shinji Kagawa ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។

ទោះ​ជា​មាន​ថេរវេលា​យ៉ាង​លឿន​បែប​នេះ​ក្ដី Sanchez មិន​មែន​ជា​កីឡាករ​ទី​មួយ ដែល​ទទួល​បាន​កាត​ក្រហម​លឿន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ World Cup ឡើយ។ កីឡាករ​ដែល​កាន់កំណត់ត្រា​នេះ គឺ កីឡាករ​អ៊ុយរុយហ្គាយ Jose Alberto Batista ក្នុង​ប្រកួត​វគ្គ Group Stage ប៉ះ​ជាមួយ​ស្កុតឡែន ក្នុង World Cup ១៩៨៦។ កាល​នោះ កីឡាករ​ទទួល​បាន​កាត​ក្រហម ៥៤ វិនាទី​ប៉ុណ្ណោះ ក្រោយ​ប្រកួត​បាន​ចាប់​ផ្ដើម។

កីឡាករ​អ៊ុយរុយហ្គាយ Jose Alberto Batista (ឆ្វេង)

កាត​ក្រហម​របស់ Sanchez ធ្វើ​ឲ្យ​កីឡាករ​នឹង​មិន​បាន​ជួយ​ក្រុម​ក្នុង​ប្រកួត​បន្ទាប់ ដែល​កូឡុំប៊ី ត្រូវ​ប៉ះ​ជាមួយ​ប៉ូឡូញ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី