Simon សន្យាទិញឆ្កែឲ្យក្មេងតូចនេះបើ​​ច្រៀងបាន​ល្អ មានអីលទ្ធផលចុងក្រោយញាក់សាច់

  • 2018-06-20 02:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ​ ១៣​ឆ្នាំ​ម្នាក់​បាន​ឡើង​មក​កាន់​ក្បាល​មេក្រូ​ បង្ហាញ​សមត្ថភាព​លើ​ឆាក​ប្រកួត​សមត្ថភាព​ដ៏​អស្ចារ្យ​លំដាប់​ពិភពលោក​ America's Got Talent ចំពោះ​មុខ​ទស្សនិកជន​ជា​ច្រើន។

Jeffrey Li បាន​ធ្វើ​ឲ្យ​ឆាក​ America's Got Talent ឆ្នាំ ២០១៨​សប្ដាហ៍​ទី​ ៤​ នៃវគ្គ Audition នេះ​កាន់​តែ​អស្ចារ្យ​ តាម​រយៈ​ការ​បញ្ចេញ​សំនៀង​ពោរពេញ​ទៅ​ដោយ​កម្លាំង​ និង​ទំនុក​ចិត្ត​ខ្ពស់តាមរយៈ​បទ​ "You Raise Me Up"។ ប៉ុន្តែ​អ្វី​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍​ គឺ​គណៈកម្មការ​ Simon Cowell សន្យា​ថា​នឹង​ទិញ​សុនខ​ឲ្យ​ Jeffrey ប្រសិន​បើ​ក្មេង​ម្នាក់​នេះ​ធ្វើ​បាន​ល្អ។

អ្នក​ដែល​កំពុង​ទស្សនា​ការសម្ដែង​របស់​កុមារា​ក្លាហាន​ចិន-កាណាដា​រូប​នេះ​ពិត​ជា​ស្ញប់ស្ញែង​នឹង​ទេពកោសល្យ​របស់​គេ​ខ្លាំង​ណាស់ រហូត​ងើប​ឈរ​ទះ​ដៃសាទរ​កងរំពង​ពេញ​បន្ទប់​ផ្សាយ។ ជាក់ស្ដែង​ សមត្ថភាព​របស់​កុមារា​រូបនេះ​ បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ទាំង​ ៤​ពេញចិត្ត​ និង​ផ្ដល់​ឱកាស​អាចទៅ​វគ្គ​បន្ទាប់។ មួយ​វិញ​ទៀត​ Simon ក៏​មិន​ភ្លេច​សន្យា​របស់​ខ្លួន​ដែរ គឺ​លោកនឹង​ទិញ​ឆ្កែ​ឲ្យ​ Jeffrey ១៕

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី