កុំ​ឲ្យ​ចាញ់​គេ Oppo ចេញ​លក់​ស្មាតហ្វូនស៊េរី​ថ្លៃ​មួយ​ជិត ២ ពាន់​ដុល្លារ

  • 2018-06-20 12:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Find X ជា​កំពូល​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Oppo ដែល​មាន​ចំណុច​ពិសេស​ត្រង់​ផ្ទៃ​អេក្រង់​ពេញ​ខ្លាំង​ជាង​ស្មាតហ្វូន​ណា​ទាំង​អស់ បន្សំ​មុខងារ​កាមេរ៉ា Pop-up បង្កប់​នៅ​ខាង​ក្នុង​តួ​ម៉ាស៊ីន។ ក្រោម​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អ៊ីតាលី ជើង​ខ្លាំង​ប្រទេស​ចិន​មួយ​នេះ បាន​រចនា​ចេញ​លក់​នូវ Find X Lamborghini Version ដែល​មាន​តម្លៃ ១ ៩៦៦ ដុល្លារ

ម៉ូឌែល Special Edtion បន្ថែម​មុខងារ​សាក​ថ្ម​រហ័ស Super VOOC អាច​ឡើង​ថ្ម​ពី ០ ទៅ ១០០ ភាគរយ នៃ​ទំហំ ៣ ៤០០mAh ត្រឹម​រយៈ​ពេល ៣៥ នាទី ប៉ុន្តែ​ជុំវិញ​លក្ខណៈ​សម្បត្តិ​ឯ​ទៀត ថា​មាន​ភាព​ខុស​គ្នា​នឹង​ម៉ូឌែល​ធម្មតា​បែប​ណា​មិន​ទាន់​ត្រូវ​បាន Oppo បង្ហើប​ប្រាប់​នៅ​ឡើយ។

កិច្ចសហការ​នេះ​ធ្វើ​ឡើង ក្រោយ​រយៈ​ពេល​ប៉ុន្មាន​ខែ​នៃ​ការ​ចាប់​ដៃ​រវាង​ Huawei និង Porsche ក្រោម​ការ​ចេញ​លក់​ស្មាតហ្វូន Porsche Design Mate RS ​ប្រើ​អង្គ​ផ្ទុក 512GB មាន​តម្លៃ​ក្បែរ ២ ពាន់​ដុល្លារ​ដូច​គ្នា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី