ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរនៅផ្សារអ៊ីអន២ ងាយស្រួលបំផុត
- 2018-06-21 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរនៅផ្សារអ៊ីអន២ ងាយស្រួលបំផុត
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាល បានពង្រីកសេវាសាធារណៈសំខាន់ៗចំនួនបី សម្រាប់ប្រជាពលរដ្ឋកាន់តែងាយស្រួល អាចមកធ្វើអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៊ីអន២ នៅខណ្ឌសែនសុខ។ សូមអានព័ត៌មានលម្អិតខាងក្រោម អំពីទីតាំង តម្លៃសេវា និងលិខិតតម្រូវផ្សេងៗ។
មជ្ឈមណ្ឌលផ្ដល់សេវាប័ណ្ណបើកបរ
មជ្ឈមណ្ឌលផ្ដល់សេវាប័ណ្ណបើកបរ នៅជាន់ទី២ នៃផ្សារអ៊ីអន២សែនសុខ លោកអ្នកអាចធ្វើប័ណ្ណបើកបរដែលមានសភាពចាស់ទក់ ឬ ប័ណ្ណបើកបរដែលជិតផុតកំណត់ អាចធ្វើការស្នើសុំប័ណ្ណបើកបរថ្មីនៅតាមមជ្ឈមណ្ឌលផ្ដល់សេវាប័ណ្ណបើកបររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងការស្នើសុំប័ណ្ណបើកបរថ្មី តម្រូវឲ្យមានភ្ជាប់នូវឯកសារសំខាន់ៗដូចជាប័ណ្ណបើកបរចាស់ រួមជាមួយអត្តសញ្ញាណប័ណ្ណច្បាប់ដើម។ បន្ថែមពីនេះត្រូវបង់ថ្លៃសេវាកម្មដែលមានតម្លៃ ៤០ ០០០ រៀល និងរង់ចាំប្រមាណ កន្លះម៉ោង នឹងទទួលបានភ្លាម។
ស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅជាន់ទី២ នៃផ្សារដដែល មានទទួលធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកដែលសុំធ្វើថ្មី បាត់ ខូចឬរហែក ដោយមិនគិតថ្លៃ និងប្រើពេលត្រឹមតែ ៣០ថ្ងៃនៃថ្ងៃធ្វើការ អាចមកយកបាន។ ។
មន្ត្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋមកពីគ្រប់បណ្ដាខេត្ត និងរាជធានី អាចមកធ្វើអត្តសញ្ញាណប័ណ្ណនៅផ្សារអ៊ីអន២នេះ ត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ និងសំបុត្រកំណើតរបស់ខ្លួន ។ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន
ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន នៅជាន់ទី៣ មានទទួលធ្វើលិខិតឆ្លងដែនថ្មីសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ប៉ុន្តែតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ ហើយសម្រាប់ពាក្យស្នើសុំ តម្រូវឲ្យបង់ថ្លៃចំនួន ១៦ ០០០រៀល។
សាម៉ីខ្លួនត្រូវមកផ្ទាល់ផ្ដិតម្រាមដៃ ថតរូប និងសម្ភាសន៍នៅនាយកដ្ឋាន ឬសាខាលិខិតឆ្លងដែនប្រចាំខេត្ត។
មន្ត្រីបញ្ជាក់ថា សម្រាប់អ្នកធ្វើបាត់ ឬខូចលិខិតឆ្លងដែន( Passport) មិនអាចធ្វើនៅស្នាក់ការអ៊ីអន២នេះបានឡើយ ដោយត្រូវទៅផ្ទាល់នៅនាយកដ្ឋាន ឬសាខាលិខិតឆ្លងដែនប្រចាំខេត្ត។
ចុចអាន ដើម្បីដឹងតម្លៃ និងរយៈពេល ៕