បែក​ធ្លាយ ​អាជ្ញាកណ្ដាល​កាត់​ក្ដី​ព័រទុយហ្គាល់​ និង​ម៉ារ៉ុក​សុំ​អាវ​ Ronaldo ​

  • 2018-06-21 03:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័រទុយហ្គាល់​បាន​យក​ឈ្នះ​ ម៉ារ៉ុក​យ៉ាង​តានតឹង​បំផុត​ក្នុង​ការ​ប្រកួត​ World Cup ពូល​B កាល​ពី​យប់​មិញ​ដោយ​ឈ្នះ​​ត្រឹម​១​ទល់​នឹង​០​ ប៉ុណ្ណោះ​ហើយ​១គ្រាប់​នោះ​ទៀត​សោត​តែត​ចូល​ដោយ​ Cristiano Ronaldo ​តាំង​ពី​ដើម​តង់​នាទី​ ទី​៤។

Nordin Amrabat

ទោះ​ជា​ការ​ប្រកួត​ចប់​ហើយ​ក្ដី​ តែ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​មិន​បាន​បញ្ចប់​នោះ​ទេ​ ដោយ​កីឡាករ​ Nordin Amrabat របស់​ម៉ារ៉ុក​បាន​រិះគន់​សកម្មភាព​មួយ​ចំនួន​របស់​អាជ្ញាកណ្ដាល​ដូចជា​ការ​ទៅ​សុំ​អាវ​ Ronaldo ជា​ដើម​​។​

ខ្សែ​បម្រើ​របស់​ Watford និយាយ​ថា​លោក​​ Mark Geiger បាន​ទៅ​សុំ​អាវ​ Ronaldo នៅ​វគ្គ​ទី​មួយ​ដែល​ជា​ទង្វើ​មិន​គួរ​កើត​ទាល់តែ​សោះ។ "ខ្ញុំ​មិន​ដឹង​ថា​អាជ្ញាកណ្ដាល​ធ្លាប់​ធ្វើ​បែប​នេះ​ពី​មុន​មក​ឬ​អត់​ទេ តែ​ខ្ញុំ​ឭ​ពី​ Pepe ថា​ លោក​បាន​ទៅ​សុំ​អាវ​ Ronaldo។ ទីនេះ​គឺ​ World Cup មិនមែន​កន្លែង​លេង​សៀក​ឡើយ"។

គួរ​បញ្ជាក់​ថា​លោក​ Mark Geiger គឺ​ជា​អាជ្ញាកណ្ដាល​ដែល​រើស​មក​ពី​ក្របខ័ណ្ឌ​ MLS របស់​សហរដ្ឋ​អាមេរិក។ ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ ​អាជ្ញាកណ្ដាល​វ័យ​៤៣​ឆ្នាំ​មិន​ទាន់​មាន​ប្រតិកម្ម​ថា​ពិត​ ឬ​ក៏​អត់​ទេ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី