ជប៉ុនសម្រេចធ្វើរឿងមួយ ក្រោយជំនួបកំពូលអាមេរិក-កូរ៉េខាងជើង
- 2018-06-21 07:07:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនសម្រេចធ្វើរឿងមួយ ក្រោយជំនួបកំពូលអាមេរិក-កូរ៉េខាងជើង
ចន្លោះមិនឃើញ
ប្រទេសជប៉ុនត្រូវបានរាយការណ៍ថាសម្រេចចិត្តបញ្ឈប់សមយុទ្ធយោធាដែលត្រៀមសម្រាប់ទប់ទល់នឹងមីស៊ីលរបស់កូរ៉េខាងជើង។
យោងតាមការសែត Kyodo ឲ្យដឹងថាការសម្រេចចិត្តដូចនេះធ្វើឡើង ក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិករហូតឈានដល់កិច្ចព្រមព្រៀងលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ។ ជំនួបកំពូលរវាងប្រទេសទាំងពីរកាលពីសប្ដាហ៍មុននេះ បានធ្វើឲ្យភាពតានតឹងចាប់ផ្ដើមធូរស្បើយក្រោយកូរ៉េខាងជើងសន្យាលុបបំបាត់នុយក្លេអ៊ែរ។
គួរឲ្យដឹងថា កាលពីឆ្នាំមុនកូរ៉េខាងជើងបានបាញ់មីស៊ីលពីរគ្រាប់ហោះកាត់ជប៉ុន ជាហេតុធ្វើឲ្យជប៉ុនចាប់ផ្ដើមធ្វើសមយុទ្ធជម្លៀសលើកដំបូងរបស់ខ្លួនក្នុងខែមករា៕
ចុចអាន ៖