Fortnite ឈរ​លេខ ២ ជា​ហ្គេម​រក​បាន ១០០ លាន​ដុល្លារ​លឿន​បំផុត​នៅ​លើ App Store

  • 2018-06-21 11:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ភាព​ជោគជ័យ​យ៉ាង​ធំធេង​នៃ​ហ្គេម Fortnite របស់​ក្រុមហ៊ុន Epic Games ដែល​អាច​រក​ចំណូល​បាន ១០០ លាន​ដុល្លារ ត្រឹម​រយៈ​ពេល ៩០ ​ថ្ងៃ​ដំបូង ក្រោយ​បើក​ឲ្យ​ទាញ​យក​នៅ​លើ App Store របស់ Apple។

ឈរ​លំដាប់​ទី ២ ជា App ដែល​បំបែក​កំណត់ត្រា​ចំណូល ១០០ លាន​ដុល្លារ​លឿន​ជាង​គេ​បង្អស់ ​បន្ទាប់​ពី​ហ្គេម Clash Royale ដែល​ប្រើ​ពេល​លឿន​ជាង​នេះ​បន្តិច​ត្រឹម ៥១ ​ថ្ងៃ។ នេះ​ផ្អែក​តាម​របាយការណ៍​ពី​ក្រុមហ៊ុន Sensor Tower បាន​ចុះ​ផ្សាយ។

ថ្លែង​ក្នុង​របាយការណ៍​មួយ៖ "Clash Royale ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ រក​ចំណូល ១០០ លាន​ដុល្លារ​លើ iOS ​ប្រើ​ពេល ៥១ ​ថ្ងៃ ធៀប​នឹង Fornite ​ប្រើ​ពេល​ជិត ៣ ខែ លឿន​ជាង Knives Out និង Honor of Kings ​ប្រើ​ពេល ១៧៣ និង ១៧៩ ​ថ្ងៃ"។

បញ្ជាក់​ថា​ Fortnite កំពុង​ប្រជែង​ខ្លាំង​បំផុត​ជាមួយ​ហ្គេម PlayerUnknown's Battlegrounds ឬ PUBG Mobile នៃ​សំណាក់​ក្រុមហ៊ុន Tencent ខណៈ​ហ្គេម​បាញ់​ប្រហារ​កំពុង​ពេញ​និយម​នៅ​អាស៊ី​មួយ​នេះ ត្រឹម​រយៈ​ពេល ៦០ ​ថ្ងៃ រក​បាន​តែ​ជាង ៥,២ លាន​ដុល្លារ​ប៉ុណ្ណោះ​តាម​រយៈ​ការ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា