ម៉ូតូថ្មីបកពីកេស ៤ ម៉ូដែល​ ជឿ​ទេ មួយ​គ្រឿង​តម្លៃ​​មិន​ដល់ ១ ០០០ ដុល្លារផង

  • 2018-06-21 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំង​អស់​គ្នាបាន​ដឹង​ពី​ម៉ូតូ​ដាក់​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក ប៉ុន្តែ​តម្លៃ​របស់​វា​រាង​ខ្ពស់ៗ​គួរ​សម យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី ១ ៤០០ ដុល្លារ​ឡើង​ដែរ។ ​ថ្ងៃ​នេះ​ Sabay នឹង​ណែនាំ​ម៉ូតូ​ថ្មី ៤ ម៉ូឌែល​ដែល​មាន​បំពាក់​បច្ចេកវិទ្យា​មួយ​កំប្លេ ចំណែក​តម្លៃ​ក្រោម ១ ០០០ ដុល្លារទេ។

#១) Keway CS110cc

CS 110 ស៊េរី​ឆ្នាំ ២០១៧ ជា​ប្រភេទ​ម៉ូតូ​ប្រើ​ចង្កឹះ​លេខ កម្លាំង​ម៉ាស៊ីន ១១០ សេសេ មាន​ប្រព័ន្ធ​បេន​សាំង ភ្លើង​ចង្កៀង​មុខ​ក្រោយ​ភ្លឺ​ច្បាស់ ស៊ីញ៉ូ​មុខ​ឆ្វេង​ស្ដាំ ប្រើ​អំពូល LED ឯ​តួ​របស់​វា​រឺង​មាំ ទម្ងន់​ស្រាល​ត្រឹម​តែ ៩៨ គីឡូក្រាម ម៉ូតូ​ស្ទុះ​បាន​ល្អ បត់​បែន​រហ័ស​ទាន់​ចិត្ត ងាយ​ស្រួល​បើក​បរ​គ្រប់​ស្ថាន​ភាព​ផ្លូវ​។ ម៉ូតូ​មាន​បំពាក់​មក​ជាមួយ​ហ្វ្រាំង​មុខ​ជា​ប្រភេទ​ថាស​ហ្វ្រាំងបូម ទំហំ ២២០ ម.ម អាច​បញ្ឍប់​ម៉ូតូ​បាន​រហ័ស។

CS 110 មាន​កម្លាំង​ម៉ាស៊ីន110 សេសេ ប្រព័ន្ធ​សាំង​ប្រើ បេនសាំង ប្រព័ន្ធ​ហ្រ្វាំង​មុខ៖ ថាស ប្រព័ន្ធ​ហ្រ្វាំង​ក្រោយ៖ ស្បែក ទម្ងន់៖ ៩៨ គីឡូក្រាម កម្រិត​ស៊ីសាំង៖ ៤៣ គីឡូម៉ែត្រ/លីត្រ ប្រវែង​ម៉ូតូ​សរុប៖ ១ ៨៨០ ម.ម ប្រវែង​ទទឹង​ម៉ូតូ៖ ៧០០ ម.ម កម្ពស់​ម៉ូតូ៖ ១ ១០០ ម.ម. ប្រវែង​កម្ពស់​ពី​ដី៖​ ១៨០ ម.ម។ ចំណែក​គ្រឿង​បន្លាស់​វិញ​ត្រូវ​នឹង​គ្រឿង​បន្លាស់​ម៉ូតូម៉ាក​​ផ្សេងៗ​​ទៀត ហើយ​អាច​រក​ទិញ​បាន​យ៉ាង​ងាយ​ស្រួល​លើ​ទីផ្សារ​ក្នុង​ស្រុក។ តម្លៃ​ប្រមាណ​ជា ៧៥០ ដុល្លារ។

#២) Keway SIP 110cc

SIP ជា​ប្រភេទ​ម៉ូតូ Scooter ប្រើ​ប៊េន​មាន​កម្លាំង​ម៉ាស៊ីន 125 សេសេ។ កម្រិត​ស៊ីសាំង​ ១០០ គីឡូ​ស៊ី​ប្រហែល​ពីរ​លីត្រ។ តម្លៃ​ប្រមាណ​ជា ៩៧០ ដុល្លារ។

#៣) Target 110cc

Target 110cc ក៏​មិន​ខុស​ពី CS 110 ជា​ប្រភេទ​ម៉ូតូ​ប្រើ​ចង្កឹះ​លេខ​មាន​កម្លាំង​ម៉ាស៊ីន110 សេសេ ប្រព័ន្ធ​សាំង​ប្រើ បេនសាំង ប្រព័ន្ធ​ហ្រ្វាំង​មុខ៖ ថាស ប្រព័ន្ធ​ហ្រ្វាំង​ក្រោយ៖ ស្បែក។ តម្លៃ​លក់​ក្នុង​ស្រុក​ប្រមាណ​ជា ៧៥០ ដុល្លារ។

#៤) TVS Neo XR

NEO XR មាន​កំលាំង​ម៉ាស៊ីន​ខ្លាំង​ទំហំ 110 cc ។ បំពាក់​ដោយ​ប្រព័ន្ធ iEcono Technology គ្រប់គ្រង​សមត្ថភាព​ប្រេងសាំង និង​ប្រព័ន្ធ​ចំហេះ​បាន​យ៉ាង​ល្អ។ ចង្កៀង​មុខ​ទំនើប​ជាមួយ​អំពូល Cool Body Lamp Halogen ពិសេស​គឺ​បាន​ភ្ជាប់​មក​ជាមួយ iCharge ដែល​អាច​សាក​ថ្ម​ទូរស័ព្ទ​បាន។ ​ម៉ូតូ​របស់​ក្រុម​ហ៊ុន​ឥណ្ឌា TVS Cambidiaនេះ​មាន​តែម​រចនា​បែប​អេឡេហ្គង់ មាន​ច្រើន​ពណ៍​ដូច​ជា ខ្មៅ លាយ​ក្រហម និង​លឿង​ជាដើម។ តម្លៃ​ដាក់​លក់​លើ​ទីផ្សារ​ប្រមាណ​ជា ៩៩០ ដុល្លារ។

#យ៉ាង​ម៉េច​ដែរប្រិយមិត្ត​មាន​ចាប់អារម្មណ៍​ម៉ាក​ណា​? កុំ​ភ្លេច​ចែក​រំលែក​មិត្តភក្តិ​បាន​ផង!*

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី