កីឡាករ​ Liverpoolម្នាក់​ ពេល​នេះ​កំពុង​នៅ​អ៊ីតាលី​ពិនិត្យ​សុខភាព​ត្រៀម​ចូល​រួម​ Juventus

  • 2018-06-21 11:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Emre Can ក្នុង​ពេល​នេះ កំពុង​ស្ថិត​នៅ​ប្រទេស​អ៊ីតាលី ត្រៀម​ចូល​រួម​ជាមួយ ក្លឹប Juventus។

Can ត្រូវ​បាន​គណនី​ Twitter ផ្លូវ​ការ​ក្លឹប Juventus ក្នុង​ថ្ងៃ​នេះ បញ្ជាក់​ថា កំពុង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង Turin ប្រទេស​អ៊ីតាលី ហើយ​កំពុង​ពិនិត្យ​សុខភាព​ដើម្បី​ត្រៀម​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប Juventus។

កីឡាករ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា នឹង​ចុះ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី។

ការ​ផ្ទេរ​ នឹង​មិន​ធ្វើ​ឲ្យ Juventus ចំណាយ​មួយ​កាក់​មួយ​សេន​ឡើយ​ឲ្យ Liverpool ដោយ​កុងត្រា​រវាង​ខ្សែ​បម្រើ និង​ក្លឹប​អង់គ្លេស នឹង​ផុត​កំណត់​នៅ​ចុង​ខែ​មិថុនា​នេះ។

សូម​បញ្ជាក់​ផង​ដែរ Can បាន​ចូល​រួម​ជាមួយ Liverpool ពី​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen កាល​ពី​ឆ្នាំ ២០១៤ ។ រយៈ​ពេល​ ៤ ឆ្នាំ​លេង​នៅ​ហង្ស​ក្រហម កីឡាករ​បាន​បង្ហាញ​ខ្លួន​សរុប ១៦៧ លើក និង​ស៊ុត ​ចូល​ចំនួន ១៤ គ្រាប់៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី