ខ្លាំងមែន! ចិនសង់ព្រលានយន្តហោះលើកំពូលភ្នំកម្ពស់ជាង ១ពាន់ម៉ែត្រ (មានវីដេអូ)
- 2018-06-22 02:02:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! ចិនសង់ព្រលានយន្តហោះលើកំពូលភ្នំកម្ពស់ជាង ១ពាន់ម៉ែត្រ (មានវីដេអូ)
ចន្លោះមិនឃើញ
ព្រលានយន្តហោះថ្មីមួយរបស់ចិនឈ្មោះ Wushan កំពុងត្រូវបានសាងសង់នៅលើកំពូលភ្នំដែលមានកម្ពស់រហូតដល់ជាង ១ ៨០០ ម៉ែត្រ។
យោងតាមអាជ្ញាធរក្រុង Wushan ឲ្យដឹងថា ព្រលានយន្តហោះនេះស្ថិតនៅលើកំពូលភ្នំ Taohua ដែលនឹងចំណាយទឹកប្រាក់អស់ជាង ២៥៣ លានដុល្លារសម្រាប់ការសាងសង់។ ជាមួយគ្នាដែរ ព្រលាននេះមានផ្លូវរត់ប្រវែង ២ ៦០០ ម៉ែត្រ និងទទឹង ៤៥ ម៉ែត្រព្រមទាំងមានកន្លែងចតយន្តហោះបាន ៥ទៀតផង។ យ៉ាងណាមិញ ដោយសារតែតំបន់នេះជាតំបន់ភ្នំ កម្មករសាងសង់ត្រូវប្រើគ្រាប់បែកដើម្បីបំផ្ទុះថ្ម និងកាប់ព្រៃឈើដើម្បីយកទីតាំងសាងសង់ព្រលានយន្តហោះនេះ។
គួរឲ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះនេះបានចាប់ផ្ដើមកាលពី ៦ឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅខែ មិថុនាឆ្នាំក្រោយ៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖
ក្រុងប៉េកាំង គ្រោងដំឡើងប្រព័ន្ធសម្គាល់មុខ នៅស្ថានីយរថភ្លើងក្រោមដី ដើម្បីបង្កើនសុវត្ថិភាព
ចិនសោកស្ដាយដែលអាមេរិកចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
ទេសចរចិនរងការរិះគន់ដូចព្យុះ ក្រោយធ្វើរឿងមួយដាក់សត្វខ្លាក្នុងសួនសត្វ (មានវីដេអូ)