Akon មាន​បង្ហាញ​គម្រោង​បង្កើត​ Wakanda ពិត​ប្រាកដ​នៅ​អាហ្វ្រិក

  • 2018-06-22 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ល្បី​ឈ្មោះ​តាម​រយៈ​បទ "Right Now Na Na” បាន​បង្ហើប​ពី​គម្រោង​កសាង​ទីក្រុង​ទំនើប​ដូច​នៅ​ក្នុង​ប្រទេស​ Wakanda ពី​ក្នុង​រឿង​ "Black Panther” ដោយ​ប្រើ​ប្រាស់​ទឹក​ប្រាក់​អេឡិចត្រូនិក Cryptocurrency Akoin របស​លោក។

Akon ម្ចាស់​បទ "Lonely” ជា​អ្នក​ចម្រៀង​ប្ដូរ​ទៅ​ជា​អ្នក​ជំនួញ​ជោគជ័យ​មួយ​រូប មាន​បំណង​​បង្កើត "Wakanda” ពិត​ប្រាកដ​ នៅ​ទីក្រុង​​ប្រទេស​កំណើត​របស់​លោក សេនេហ្គាល់។ កាល​ពី​ថ្ងៃ​ទី ២១​ខែ​មិថុនា​ថ្មីៗ នេះ Akon ក៏​បាន​បញ្ជាក់​បន្ថែម​ពី​គម្រោង​ Akoin ដើម្បី​ធានា​ឲ្យ​មាន​ទឹក​ប្រាក់​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​សាង​សង់​ទីក្រុង Akon Crypto City ថ្មី​។

ទីក្រុង​ថ្មី​នេះ នឹង​មាន​ទំហំ​ជាង​ ៨០០​ហិកតា​ ដែល​ពឹង​ផ្អែក​ទឹក​ប្រាក់​ពី​គម្រោង​ Akon Crypto City បន្ទាប់​ពី​ផ្ដល់​សិទ្ធ​និង​ទីតាំង​​សាង​សង់​ឲ្យ​ពី​នាយករដ្ឋមន្ត្រី​ប្រទេស​សេនេហ្គាល់​ផ្ទាល់​តែ​ម្ដង។

ទីតាំង​របស់​ទីក្រុង​គឺ​ជិត​ទៅ​នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ ដោយ​ចំណាយ​ពេល​ធ្វើ​ដំណើរ​តែ​៥​នាទី​ និង​​នៅ​ជិត​ឆ្នេរ ព្រម​ទាំង​នៅ​ជិត​ទីក្រុង Dakar ទីក្រុង​សំខាន់​ជាង​គេ​នៅ​ប្រទេស​ សេនេហ្គាល់។

គម្រោង​ទីក្រុង​នោះ​នឹង​ប្រមូល​ផ្ដុំ​ដោយ​ អាគារ​គ្រប់​ប្រភេទ​ដូច​ជា សកលវិទ្យាល័យ​ សាលារៀន​ និង​ព្រលាន​យន្តហោះ​ ព្រម​ទាំង​ពហុកីឡាដ្ឋាន​ទៀត​ផង៕

​​

​​​​​

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី