ទី​បំផុត ឃាតក​បាញ់​សម្លាប់ XXXTentacion ត្រូវ​បាន​ចាប់​ខ្លួន

  • 2018-06-23 03:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​សង្ស័យ​ដែល​បាន​បាញ់​សម្លាប់​តារា​រ៉េប​ដ៏​ល្បី XXXTentacion ត្រូវ​បាន​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ហើយ​កាល​ពី​ថ្ងៃ​ទី ២១ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។

ជន​សង្ស័យ​នោះ​មាន​ឈ្មោះ Dedrick D.Williams អាយុ ២២ឆ្នាំ មាន​មុខរបរ​ជា​អ្នក​ចាក់​សាក់។ បើ​តាម​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នេះ​មិន​មែន​ជា​ករណី​ទី​១​នោះ​ទេ ដែល​ជន​រូប​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​នោះ កាល​ពី​ឆ្នាំ ២០១៤ ជន​សង្ស័យ​រូប​នេះ បាន​​ជាប់​ចោទ​លើ​ករណី​មួយ​ផ្សេង​ទៀត ហើយ​នឹង​ត្រូវ​ឡើង​តុលាការ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ពាក់ព័ន្ធ​នឹង​ករណី​នោះ។

ជន​សង្ស័យ​ឈ្មោះ Dedrick D.Williams ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២០ ក្នុង​ភាគ​ខាង​ត្បូង​នៃ​រដ្ឋFlorida និង​ត្រូវ​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តាម​ច្បាប់​​ឃាតកម្ម​កម្រិត​១។ ពី​មុន លោក​ក៏​ធ្លាប់​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ថ្នាំ​កូកាអ៊ីន ការ​ប្រើប្រាស់​កាំភ្លើង បង្ក​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ប្លន់ផងដែរ។

មួយ​វិញ​ទៀត ក្រុម​ប៉ូលិស​ក៏​បាន​ដាក់​ការ​សង្ស័យ​លើ​ជន​២​រូប​ទៀត​ដែល​អាច​នឹង​ពាក់ព័ន្ធ​លើ​ករណី​បាញ់​សម្លាប់​តារា​រ៉េប XXXTentacion ។ ខាង​ក្រុម​តុលាការ​ក៏​បាន​ចេញ​លិខិត​តាម​ចាប់​ជន​ទាំង​២​រូប​នោះ​ផង​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។

តារា​ចម្រៀង​រ៉េប​ដ៏​ល្បី​ XXXTentacion ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Jahseh Onfroy មាន​អាយុ​ទើប​តែ ២០​ឆ្នាំ​ប៉ុណ្ណោះ។ លោក​ត្រូវ​បាន ឃាតក​បាញ់​សម្លាប់​​ពេល​ថ្ងៃ​ត្រង់​កាល​​ពី​​ថ្ងៃ​ទី ១៨ ខែ​មិថុនា ខណៈ​លោក​អង្គុយ​ក្នុង​ឡាន​របស់​លោក​ដែល​បាន​ថត​មុខ​ហាង​លក់​ម៉ូតូ​មួយ​កន្លែង។ បើ​តាម​ប៉ូលិស​ឆែក​មើល​គ្រប់​កាមេរ៉ា​សុវត្ថិភាព ពួក​គេ​បាន​អះអាង​ថា​នេះ​ជា​ករណី​ប្លន់​សម្លាប់ ព្រោះ​ជន​សង្ស័យ​បាន​លួច​យក​កាបូប​ម៉ាក Louis Vuitton របស់​លោក​ទៅ​បាត់៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី