ផ្អែម​ល្ហែម​ដល់ក​ ប៊ី សុធារី ជាមួយ​គូស្នេហ៍​

  • 2018-06-23 06:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរ​កញ្ញា​ Miss Universe Cambodia 2017 បាន​ធ្វើ​ឲ្យ​​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ក្រោយ​ពី​នាង​ បង្ហាញ​ភាព​ផ្អែម​ល្ហែម​ជាមួយ​គូ​ស្នេហ៍​នៅ​​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។

ក្រៅ​ពី​បង្ហោះ​រូប​ផ្អែម​ល្ហែម​ជាមួយ​គូស្នេហ៍ ប៊ី សុធារី ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ថា កំលោះ​សង្ហា​ដែល​ផ្អែម​ល្ហែម​​ជាមួយ​គ្នា​គឺ​ជា​គូស្នេហ៍​របស់​នាង។ ទោះ​បី​ជា​មាន​ការ​បញ្ជាក់​បែប​នេះ​ក្ដី ប៊ី សុធារី មិន​អាច​​ទាក់​ទង​សុំ​ការ​បក​ស្រាយ​​បន្ថែម​បាន​ទេ។

គួរ​បញ្ជាក់​ថា​ កន្លង​មក​ ប៊ី សុធារី ធ្លាប់​ប្រាប់​ Sabay ថា៖“ខ្ញុំ​មាន​សង្សារ​ហើយ​បង គាត់​បានរៀនចប់ពីបរទេស ហើយគាត់ក៏កំពុងមានជំនួញខ្លួនឯងដូចជាមានឃ្លាំងម៉ូតូ និងគួកជេរឡានទៀតផង​"។  

អត្ថបទ៖ ឆុង ស៊ីណាន