ចេះ ៣ ក្បាច់នេះ លែងខ្លាចរឿងបាត់ឯកសារសំខាន់លើ Android

  • 2018-06-24 02:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រមៃ​មើល​ បើ​ Android device ជ្រុះ​ធ្លាក់​ គាំង​មិន​ដើរ​ ចុះ​ទិន្នន័យ​សំខាន់ៗ​ក្នុង​នោះ​ ក៏​បាត់បង់​ដែរ​។ ជម្រើស​ទាំង​បី​​ នេះ​ អាច​ជួយ​អ្នក​ មាន​ទំនុក​ចិត្ត​លើ​ទិន្នន័យ​ប្រើប្រាស់​មិន​បាត់បង់​។

១)​ ប្រើ​ Google Photos ស្មាតហ្វូន​ ភាគច្រើន​ បាន​ប្រើ​ថតរូប​ជា​ញឹកញាប់​ ហើយ​រូបភាព​ អាច​ថា​ជា​ទិន្នន័យ​ អ្នក​បារម្ភ​ជាង​គេ​។ អាច​ប្រើ​កម្មវិធី​ Google Photos បាន​ដោយ​រូបភាព​ បាន​ Backup ទៅ​កាន់​ Cloud។

Google នឹង​ Upload រាល់​រូបភាព​ ឬ​វីដេអូ​ភ្ជាប់​ទៅ​កាន់​គណនី​ Google Photos។

  • បើក​កម្មវិធី​ Google Photos លើ​ទូរស័ព្ទ​ ឬ​ដំឡើង​ បើ​មិន​ទាន់​មាន​។
  • ចុច​លើ​ icon Menu នៅ​ជ្រុង​លើ​ខាងឆ្វេង​ > ជ្រើសរើស​ Settings។
  • ក្នុង​ Settings menu ចុច​លើ​ Back up & sync។
  • ចុច​ប៊ូតុង​បើក​ដំណើរការ​ក្បែរ​នឹង​ Back up & sync។

អ្នក​នឹង​ឃើញ​ជម្រើស​បើក​ដំណើរការ​ Photos និង​ Videos ក្រោម​ Cellular data back up។ បើ​បើក​ដំណើរការ​ ចំពោះ​រូបភាព​ និង​វីដេអូ​ ធ្វើការ​ Backup ពេល​មិន​ភ្ជាប់​ប្រើ​ Wi-Fi។

ដើម្បី​ប្រាកដ​ថា​ រូបភាព​បាន​ Backup ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​កាន់​ PC អ្នក​ត្រូវការ​ដំឡើង​កម្មវិធី​ Google Drive លើ​កុំព្យូទ័រ​ រួច​ Sign In ជាមួយ​គណនី​ Google។

ចូល​វេបសាយ​ Google Drive > Sign In > ចុច​លើ​ Gear ហើយ​ជ្រើសរើស​ Settings > ចុច​លើ​ប្រអប់​ក្បែរ​នឹង​ Create a Google Photos folder។

ចុច​ Mouse ស្ដាំ​លើ​ icon Google Drive ក្នុង​ System Tray របស់​កុំព្យូទ័រ​។ ចុច​ Menu សញ្ញា​ចុច​បី​គ្រាប់​ ហើយ​ជ្រើស​យក​ Preferences។ លើ​ Tab ឈ្មោះ​ Google Drive ប្រាកដ​ថា​ Folder Google Photos បាន​ជ្រើសរើស​។

ពេល​ Sync បាន​ពេញលេញ​ នឹង​ឃើញ​ Folder Google Photos លើ​កុំព្យូទ័រ​ ជាមួយ​រូបភាព​ដូចគ្នា​មាន​លើ​ទូរសព្ទ​។ នេះ​នឹង​ដំណើរការ​អាប់ដេត​ ដោយ​ស្វ័យប្រវត្តិ​។

២) ប្រើ​ ROM Manager នឹង​ Back Up គ្រប់​យ៉ាង​សម្រាប់​អ្នក​ប្រើ​ Root ROM Manager នឹង​ធ្វើការ​ Backup ទូរសព្ទ​ Android ទាំងស្រុង​តែ​ម្ដង​។ ប្រសិនបើ​មាន​បញ្ហា​អ្វី​មួយ​ អាច​ Flash Device ប្រើ​ ROM បាន​ Backup នោះ​វិញ​។

File Backup អាច​រក្សាទុក​លើ​ SD Card ឬ​ ភ្ជាប់​កុំព្យូទ័រ​ ទាញ​យក​រក្សាទុក​បាន​។

វិធី​នេះ​ ល្អ​ក្នុង​ការ​ Backup Android device តែ​តម្រូវ​ Root។

៣) ប្រើ​ Backup Your Mobile សម្រាប់​ Settings និង​ កម្មវិធី​ ជម្រើស​នេះ​ អាច​ប្រើ​ទាញ​យក​ទិន្នន័យ​ Android ទៅ​កាន់​ PC បាន​ដោយ​មិន​តម្រូវ​ Root។ សមាសធាតុ​រួម​បញ្ចូល​មាន​៖

  • Contacts
  • System settings
  • Secure settings
  • Applications list
  • User applications
  • SMS និង Call logs

ទិន្នន័យ​កម្មវិធី​ និង​ Access Point Names (APNs) មិន​អាច​ Backup បាន​ទេ​ បើ​ទូរសព្ទ​មិន​ Root។

កម្មវិធី​អាច​ប្រើ​ជាមួយ​ Cloud service ដើម្បី​បញ្ជូន​ទិន្នន័យ​ Backup ចេញ​៖

  • Google Drive
  • Dropbox
  • OneDrive
  • Orange Cloud

ពេល​ទិន្នន័យ​ស្ថិត​លើ​ Cloud service ទាំង​នេះ​ អាច​ងាយស្រួល​ Sync ជាមួយ​ PC ដើម្បី​សុវត្ថិភាព​ការ​រក្សាទុក​នៃ​ Android backup៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី